មកហើយ! GWM Tank 700 តម្លៃខ្ទង់ ១០មុឺនដុល្លារ ប្រើ PHEV សាកម្តងរត់បាន ១០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្ត GWM Tank 700 ប្រភេទ off-road SUV ផ្តល់ជូននូវជម្រើស Premium, Superior និង Edition ជាមួយតម្លៃលក់ចាប់ពី ៩៣ ៣០០ ដុល្លារ ដល់ ១២៥ ០០០ ដុល្លារ នៅក្នុងទីផ្សារចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៩០ ម.ម ទទឹង ២ ០៦១ ម.ម កម្ពស់ ១ ៩៥២ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម និងកម្ពស់ពីដីទៅបាតរថយន្ត ២៤៩ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ៣,០ លីត្រ V6 Twin-Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបានសរុបបានចំនួន ៤២២ សេះ និងកម្លាំងរមួល ៥៧១ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានភ្ជាប់ដោយប្រអប់លេខអូតូ​ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Full-Time 4WD សម្រាប់ជម្រើស Edition។
  • ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ V6 Twin-Turbocharged អាចផលិតកម្លាំងបានសរុប ៣៥៤ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ  ភ្ជាប់ដោយប្រអប់លេខអូតូ​ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Full-Time 4WD សម្រាប់ជម្រើស Premium និង Superior។

សម្រាប់ការឌីស្សាញរបស់ Tank 700 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែន និងអំណាច ជាមួយរូបរាងជ្រុងៗ បំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED រួមនឹងថាសកង់ទំំហំ ១៨ ដល់ ២០ អ៊ីញ និង ២២អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,២ អ៊ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ កៅអីកម្តៅ-ត្រជាក់-ម៉ាស្សា និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម