មកហើយ! Jeep Compass ស៊េរីឆ្នាំ​២០២៦ បូករួមជាមួយជម្រើសម៉ាស៊ីនដ៏សំបូរបែប

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនូវ Teaser របស់រថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៥ ខាងមុខនេះ ក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសកលនឹងត្រូវដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៦។

សម្រាប់រថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង STLA Medium Platform ដំណើរការដោយម៉ាស៊ីន Mild-Hybrid ចំណុះ ១,២លីត្រ ទំហំ ១៣៤ សេះ រួមជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ២៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៦វគ្គ សម្រាប់ទីផ្សារតំបន់អឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក្រុមហ៊ុន Jeep បានបញ្ជាក់ថា រថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ នឹងទទួលបានប្រព័ន្ធប៉ុង២ និង ជម្រើសម៉ាសុីនជាច្រើនជម្រើសដោយផ្នែកទៅលើគ្រោងឆ្អឹង STLA Medium Platform រួមមានជម្រើសម៉ាស៊ីន ICE, Mild-Hybrid, Plug-in Hybrid និងអគ្គិសនីសុទ្ធ។

គួរបញ្ជាក់ផងថា ចំពោះការផលិតរថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៦ នឹងចាប់ផ្តើមនៅឆ្នាំក្រោយនៅក្នុុងរោងចក្រ Melfi ក្នុងប្រទេសអ៊ីតាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម