មកហើយ! Toyota Corolla Cross ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី ម៉ូឌែល GR Sport ប្រើ hybrid តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសបើកកក់នូវរថយន្ត Facelift Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ម៉ូដែល GR Sport ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣០ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ KL International Motorshow (KLIMS) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែធ្នូ ក្នុងឆ្នាំ២០២៤ នេះ។

ចំពោះរថយន្ត Toyota Corolla Cross ម៉ូឌែល GR Sport នេះ នឹងដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុប ១៣៧ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុប ១២០ សេះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខថ្មីខុសប្លែកពីម៉ូឌែលដ៏ទៃដែលបំពាក់ជាមួយប៉ាណាសំបុកឃ្មុំថ្មី ចង្កៀង​មុខ LED ថ្មី ដំបូលកញ្ចក់ Panoramic roof ព្រមទាំងកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើក និងបិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ​ទំហំ ១៨អ៊ីញ និងចង្កៀងក្រោយ ប្រភេទ LED ។

ចំណែកនៅផ្នែកខាងក្នុងវិញ បន្ថែមជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែ រួមទាំងប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចថ្មីមានមុខងារ Auto Hold ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ប៊ូតុង EV Mode និង Drive Mode និងជម្រើសពណ៌ Dark Turquoise និង Red Mica Metallic ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម