ដោយសារតែជាទឹកដីកំណើតរបស់ម៉ាកប្រណីតល្បីៗជាច្រើននោះ ហេតុនេះអាល្លឺម៉ង់មិនសូវចាប់អារម្មណ៍នឹងរថយន្តនាំចូលខ្លាំងប៉ុន្មានឡើយ។ ម៉ាករថយន្តក្នុងស្រុក ជាពិសេសគឺ Volkswagen គឺក្ដោបក្ដាប់ចំណែកទីផ្សារយ៉ាងធំក្នុងប្រទេសនេះ។
គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០១៩ (រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ) ចំនួនរថយន្តដែលលក់ចេញនៅអាល្លឺម៉ង់កើនឡើង ២,៥%។ ក្នុងនោះម៉ាករថយន្តដែលលក់ដាច់បានច្រើនជាងគេនៅអាល្លឺម៉ង់មានដូចខាងក្រោម ៖
១. Volkswagen លក់បាន ៤៩៨ ៤៨១ គ្រឿង (-២,៦%)
២. Mercedes លក់បាន ២៤៨ ០៩៣ គ្រឿង (+6%)
៣. Audi លក់បាន ២១៤ ០៣៩ គ្រឿង (-១,៧%)
៤. Ford លក់បាន ២១១ ៣២៤ គ្រឿង (+១១,៦%)
៥. BMW លក់បាន ២០៥ ៥០៦ គ្រឿង (+៥,៤%)
៦. Opel លក់បាន ១៧៥ ២២៧ គ្រឿង (+០,៨%)
៧. Skoda លក់បាន ១៦១ ៣៨៥ គ្រឿង (+៥,៥%)
៨. Seat លក់បាន ១០៩ ១៦០ គ្រឿង (+១៣,១%)
៩. Renault លក់បាន ៩៩ ៣៤៧ គ្រឿង (-៥,៦%)
១០. Hyundai លក់បាន ៩៨ ០៦៥ គ្រឿង (+១២,១%)