មាន ៥,២ លានដុល្លារ អាចក្លាយជាម្ចាស់រថយន្ត Bugatti Chiron Super Sport 300+ បាន

ក្រោយ​ពី​ក្រុមហ៊ុន​​ Bugatti បាន​បំបែក​របាំង​ល្បឿន​ ៣០០ ម៉ាយ/ម៉ (៤៨៣ គ.ម/ម៉) ​ជា​មួយ​រថយន្ត​ Chiron ដែល​កែ​ម៉ាស៊ីន​រួច​មក​ ក្រុមហ៊ុន​បាន​ប្រកាស​ផលិត​លក់​រថយន្ត​ប្រភេទ​នេះ​ក្នុង​ចំនួន​មាន​កំណត់​មួយ។

Chiron Super Sport 300+ មាន​ផលិត​ត្រឹម ៣០ គ្រឿង​ក្នុង​លោក ដោយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៩ លាន​ដុល្លារ។ រថយន្ត​ទាំង ៣០ គ្រឿង​នេះ​ទៀត​សោត​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​អស់​ទៅ​ហើយ។ យ៉ាងណាក្ដី​ នៅ​លើ​វិបសាយ​ Mobile គេ​បាន​ប្រទះ​ឃើញ​មាន​ដាក់​លក់​ឈ្មោះ​​ជា​ម្ចាស់​រថយន្ត​នេះ​ក្នុង​តម្លៃ​រហូត​ដល់​ប្រមាណ ៥,២ លាន​ដុល្លារ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mobile គឺ​ជា​ភ្នាក់ងារ​លក់​រថយន្ត​មួយ​ទឹក​ដ៏​ធំ​មួយ ដែល​ពួក​គេ​មាន​រថយន្ត​​កប់ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ LaFerraris, Ford GT ថ្មី និង Lamborghini Aventador SVJ ហើយ​ពួក​គេ​អះអាង​ថា​រថយន្ត​ Chiron Super Sport 300+ នឹង​មាន​លក់​នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា​ ឆ្នាំ​នេះ៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម