មិនទាន់អីផង ឡាន BMW អគ្គិសនីបីម៉ូដែលនៅអូស្ត្រាលីលក់ដាច់អស់ស្តុកបាត់

[ទីផ្សារបរទេស] រថយន្តអគ្គិសនីថ្មីៗរបស់ BMW មានខ្លះមិនទាន់ទាំងបានចេញលក់ស្រួលបួលផង បានលក់ដាច់អស់ស្តុកសម្រាប់រយៈពេលមួយឆ្នាំនៅឯទីផ្សារប្រទេសអូស្ត្រាលី ដែលមានដូចជារថយន្ត iX, រថយន្ត i4 និងរថយន្ត iX3 ផងដែរ។

BMW នៅប្រទេសអូស្ត្រាលីបាននិយាយថាខ្លួនកំពុងតែធ្វើការចចារដើម្បីទទួលបានការផ្គត់ផ្គង់បន្ថែមទៀត ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប រួមជាមួយតម្រូវការខ្លាំងក្លាលើទីផ្សារដទៃទៀត មានន័យថាស្តុករថយន្តអគ្គិសនីទាំងបីនឹងមានចំនួនកម្រិតនៅអំឡុងរយៈពេលមួយឆ្នាំខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកជាន់ខ្ពស់របស់ BMW នៅប្រទេសអូស្ត្រាលី បានបញ្ជាក់ថាបរិមាណរថយន្តដែលបានត្រៀមលក់សម្រាប់ឆ្នាំ២០២២នេះ សម្រាប់រថយន្តទាំងបីម៉ូដែល គឺបានលក់ដាច់អស់ទាំងមុនពេលដែលអតិថិជនដឹងពីតម្លៃលក់ទៅទៀត។

គួរដឹងថារថយន្ត BMW i4 និង iX3 ទើបតែបានដាក់លក់រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ខណៈដែលរថយន្ត iX ទើបតែដាក់លក់លើទីផ្សារ ប៉ុន្តែសុទ្ធតែបានលក់ដាច់ស្តុកអស់តែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម