មិនធម្មតា! Genesis G90 ឆ្នាំ២០២៣ ចេញតម្លៃលក់ផ្លូវការ ថ្លៃជាងឡាន Audi A8 ទៀត!

ក្រុមហ៊ុន Genesis បានប្រកាសចេញតម្លៃនៃរថយន្ត flagship luxury sedan របស់ខ្លួនជាផ្លូវការ គឺ G90 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៨៨ ៤០០ដុល្លារ។

ជាមួយនឹងតម្លៃនេះ បានធ្វើឲ្យរថយន្ត Genesis G90 ឆ្នាំ២០២៣ ថ្លៃជាងរថយន្ត Audi A8 ឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ៨៦ ៥០០ដុល្លារ។ មិនតែប៉ុណ្ណោះ រថយន្ត Lexus LS ឆ្នាំ២០២២ មានតម្លៃត្រឹមតែ ៧៦ ០០០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងតម្លៃ ៨៨ ៤០០ដុល្លារនេះ រថយន្ត Genesis G90 ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៣លីត្រ V6 មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ប្រើប៉ុង២។

រថយន្តនេះនឹងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ Highway Driving Assist Safety និង Driver Assistance Features មកស្តង់ដារតែម្តង។ ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធបូម electronically controlled suspension, ដំបូលវែង panoramic sunroof, ទ្វារបឺត power door closure, ប្រព័ន្ធម៉ាស៊ីនត្រជាក់ three-zone climate control, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, ប្រព័ន្ធសំឡេង Bang & Olufsen audio system និងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ផងដែរ។

Genesis G90 ឆ្នាំ២០២៣ ក៏ផ្តល់ជម្រើសម៉ូដែល G90 3.5T AWD ដែលមានតម្លៃ ៩៨ ៧០០ដុល្លារ ហើយមានកម្លាំងដល់ ៤០៩សេះ និងកម្លាំងរមួល ៥៤៩ញ៉ូតុនម៉ែត្រ។ រថយន្តនេះនឹងចេញលក់ឆាប់ៗ ពោលគឺចាប់ផ្តល់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះតែម្តង នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម