
ជាមួយនឹងមហិច្ឆតាថ្មីរបស់ខ្លួនក្ន្នុងការប្រកួតប្រជែងជាមួយរថយន្តអឺរ៉ុប ក្រុមហ៊ុនផលិតរថយន្តចិន Dongfeng Motor បានប្រកាសគ្រោងនឹងពង្រីកការលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុបចំនួន ៣ដងឯណ្ណោះ ដែលក្នុងនោះនឹងបង្កើនពីចំនួន ២៥ ០០០ ឬ ៣០ ០០០គ្រឿង ទៅចំនួន ៨០ ០០០គ្រឿង ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០២៦។

ក្នុងនោះ ចំពោះមូលហេតុនៃការបង្កើនចំនួនលក់នៅក្នុងទីផ្សារអឺរ៉ុបរបស់ក្រុមហ៊ុន Dongfeng Motor នេះ គឺដោយសារតែក្រុមហ៊ុនផ្ទាល់នឹងបង្ហាញចេញលក់នូវរថយន្តថ្មីៗជាច្រើនម៉ូឌែលដែលមានទាំងជម្រើសប្រើក្នុងក្រុង, SUV និងភីកអាប់។

ជាមួយគ្នានេះ ក្រុមហ៊ុនផ្ទាល់ក៏មានគម្រោងបង្កើតរោងចក្រដំឡើងដើម្បីផលិតរថយន្ត plug-in hybrids, full hybrids និងរថយន្តចំហេះខាងក្នុង (ICE) ជាច្រើនម៉ូឌែលផងដែរ៕















