ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ មូលហេតុធំៗ៣ ដែលម្ចាស់រថយន្តទុកចិត្តជ្រើសរើសយកប្រេងម៉ាស៊ីន Petronas មកប្រើប្រាស់

មូលហេតុធំៗ៣ ដែលម្ចាស់រថយន្តទុកចិត្តជ្រើសរើសយកប្រេងម៉ាស៊ីន Petronas មកប្រើប្រាស់

រាល់ពេលរថយន្តដំណើរការ គឺម៉ាស៊ីនត្រូវធ្វើការធ្ងន់ ប្រឈមនឹងកម្តៅខ្លាំង និងការកកិតជារៀងរាល់វិនាទី ប្រសិនបើជ្រើសរើសប្រើប្រាស់ប្រេងគ្មានគុណភាព ម៉ាស៊ីននឹងឆាប់ក្តៅ និងបង្កការខូចខាតលឿន។ ប៉ុន្តែ Petronas គឺខុសប្លែកពីគេ ហើយទាំងនេះគឺជាហេតុផលធំៗ៣ ដែលអ្នកប្រើប្រាស់រថយន្តជុំវិញពិភពលោក ជ្រើសរើសយកប្រេងម៉ាស៊ីន Petronas៖

១. ជាបច្ចេកវិទ្យាកម្រិតពិភពលោក Petronas មិនត្រឹមតែជាប្រេងធម្មតាទេ តែត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍចេញពីមន្ទីរពិសោធន៍ធំៗ ដើម្បីយកទៅប្រើប្រាស់ដូចជា ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ការពារកម្តៅ និងការសឹករិចរិលបានល្អឥតខ្ចោះ មានសមត្ថភាពគ្រប់គ្រងកម្តៅ មិនឲ្យម៉ាស៊ីនឡើងកម្តៅខ្លាំង និងបង្កើតស្រទាប់ការពាររឹងមាំ កាត់បន្ថយការកកិត បានយ៉ាងល្អបំផុត។

៣. សន្សំសំចៃ និងពង្រីកអាយុកាលប្រើប្រាស់របស់ម៉ាស៊ីន ជួយឲ្យម៉ាស៊ីនដើរស្ងាត់ រលូន សន្សំសំចៃប្រេងឥន្ធនៈ និងការពារឲ្យម៉ាស៊ីនប្រើប្រាស់បានយូរអង្វែង មិនបារម្ភរឿងខូចពាក់កណ្តាលផ្លូវ។

គួរដឹងបន្ថែមទៀតផងដែរ ប្រេងម៉ាស៊ីន Petronas រចនាឡើងដោយបំពាក់បច្ចេកវិទ្យាស្នូលតែម្តង គឺ CoolTech ដែលជួយស្រូប និងបញ្ចេញកម្តៅលើសចេញពីផ្នែកសំខាន់ៗក្នុងម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាព និងមានគុណភាពរំអិលខ្ពស់បង្កើនអាយុកាលគ្រឿងបង្គុំម៉ាស៊ីនរថយន្ត។

ដូច្នេះ ការជ្រើសរើសប្រេង Petronas ដែលជាប្រេងម៉ាស៊ីនស្តង់ដារពិភពលោក គឺនឹងជួយបង្កើនអាយុកាលម៉ាស៊ីនរថយន្ត មានប្រសិទ្ធភាពកាត់បន្ថយការកកិត សន្សំសំចៃ បង្កើនសន្ទុះរថយន្ត និងមានសារធាតុលាងសម្អាតម៉ាស៊ីនថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម