ស្ថាប័ន EPA បានបង្ហាញចេញកម្រិតស៊ីប្រេងរបស់រថយន្ត Genesis GV80 ស៊េរីឆ្នាំ ២០២១ មុនពេលរថយន្តនេះចេញលក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិក។
ចំពោះប្រភេទម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ មានកម្រិតស៊ីប្រេង ១១,២លីត្រ/១០០គ.ម សម្រាប់ការបើកក្នុងក្រុង និងការបើកក្រៅក្រុងស៊ីជាមធ្យម ៩,៤លីត្រ ហើយសរុបជារួមស៊ីជាមធ្យម ១០,២២លីត្រ។ ចំពោះម៉ាស៊ីន ២,៥លីត្រ ដែលប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួនវិញមាន កម្រិតស៊ីប្រេង ១១,២លីត្រ/ក្នុងក្រុង និង ៩,៤លីត្រ/ក្រៅក្រុង ហើយសរុបជារួមគឺស៊ី ១០,៦៩លីត្រ។
សម្រាប់ប្រភេទម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៧៥សេះ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន ស៊ីប្រេង ១៣,០៦លីត្រ/ក្នុងក្រុង និងស៊ីប្រេង ១០,២២លីត្រ/ក្រៅក្រុង ដែលសរុបជារួមគឺ ១១,៧៦លីត្រ។
គួរដឹងថានៅសហរដ្ឋអាមេរិក រថយន្ត GV80 នឹងមានតម្លៃចាប់ពី ៤៨ ៩០០ដុល្លារ ដល់ថ្លៃបំផុតគឺ ៧០ ៩៥០ដុល្លារ៕