ស្ថាប័ន EPA បានបញ្ចេញតួលេខនៃការវាយតម្លៃផ្លូវការសម្រាប់រថយន្ត Bentley Bentayga ស៊េរីឆ្នាំ ២០២០ ប្រភេទ Hybrid ដែលមានកម្រិតស៊ីប្រេង ១៣,៨៣ លីត្រ/១០០គ.ម ពេលបើកក្នុងក្រុង ស៊ី ១១,២ លីត្រពេលបើកផ្លូវលាត និងជាមធ្យមស៊ីប្រេង ១២,៣៧ លីត្រ។
បើមើលលើតួលេខនេះឲ្យមែនទែន វាបង្ហាញនូវរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន។ នោះគឺកម្រិតស៊ីប្រេងពេលបើកក្នុងក្រុងរបស់ Bentayga ប្រភេទ Hybrid គឺស៊ីច្រើនជាង Bentayga ប្រភេទ V8 ដែលមានកម្រិតស៊ីប្រេង ១០,២២ លីត្រ។
បន្ថែមពីនេះរថយន្ត Bentayga V8 អាចបើកបរបានចម្ងាយប្រមាណ ៨៣៣ គ.ម ពេលចាក់សាំងមួយពេញ និងពេលបើកបរលើផ្លូវលាត។ ចំណែកប្រភេទ Hybrid វិញបើកបរបានចម្ងាយ ៦៩២ គ.ម ប៉ុណ្ណោះ ពេលមានថាមពលពេញលេញ។
Bentayga Hybrid គឺមានភ្ជាប់ជាមួយម៉ាស៊ីនសាំង Turbocharged ចំណុះ ៣,០ លីត្រ ៦ស៊ីឡាំង (V6) ដែលផលិតកម្លាំងបានសរុប ៤៤៣ សេះ ពេលគួបផ្សំនឹងម៉ូទ័រអគ្គិសនី។ ចំណែក Bentayga V8 អាចផលិតកម្លាំងបាន ៥៤២ សេះ៕