មើលការទម្លាក់ឡាន Lamborghini Sian មួយគ្រឿងដំបូងគេបំផុត

រថយន្ត​ Lamborghini Sian មួយ​គ្រឿង​ដំបូង​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទ្វីប​អាមេរិក​ខាង​ជើង​ មុន​ពិធី​បុណ្យ​គ្រីស្មាស់​តែ​ម្ដង។

Lamborghini បាន​បង្ហាញ​ចេញ​រថយន្ត Sian ជា​លើក​ដំបូង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ដែល​វា​ជា​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត Aventador។ រថយន្ត​មួយ​គ្រឿង​ដែល​ចេញ​ពី​រោងចក្រ​មុន​គេ​គឺ​មាន​ពណ៌​ខាង​ក្រៅ​ពណ៌​ទឹក​ក្រូច​ដែល​​ពណ៌​នេះ​មាន​ឈ្មោះ​ថា Arancio Atlas ហើយ​មាន​គួប​ផ្សំ​ដោយ​ផ្នែក​​សរសៃ​កាបូន​ភ្លឺ​រលោង​ជា​ច្រើន​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sian នេះ​គឺ​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ចំណុះ​ ៦,៥លីត្រ ​មាន​ចំនួន ១២ស៊ីឡាំង ដែល​ភ្ជាប់​នឹង​ប្រព័ន្ធ Hybrid ​ធ្វើ​ឲ្យ​កម្លាំង​សរុប​មាន​ដល់ ៨០៨សេះ។ ប្រព័ន្ធ Hybrid លើ​រថយន្ត​នេះ​គឺ​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣៤សេះ បំពាក់​លើ​ប្រអប់​លេខ​ដែល​អាច​ជួយ​ឲ្យ​​​​មាន​ការ​ឆ្លើយ​តប​បាន​រហ័ស និង​សមត្ថភាព​ខ្លាំង​ជាង​មុន​ផង​ដែរ។

Lamborghini អះអាង​ថា​រថយន្ត Sian នេះ​អាច​ស្ទុះ​ពី​ ០-១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់ ២,៨វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៣៥០​គ.ម/ម៉។ រថយន្ត​នេះ​ដែរ​គឺ​មាន​ផលិត​ត្រឹម ៦៣​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម