មើលទីផ្សាររថយន្តថៃ រងគ្រោះព្រោះកូវីដ១៩កម្រិតណា?

ចំនួន​លក់​រថយន្ត​នៅ​ប្រទេស​ថៃ នា​ត្រីមាស​ទី​មួយ ឆ្នាំ ២០២០ មាន​ការ​ថយ​ចុះ​ ១៩,២% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩ ​ដោយ​ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​១៩ ជា​​ហេតុផល​នាំ​ឲ្យ​មាន​ការ​ធ្លាកើ​ចុះ​ចំនួន​លក់។

ចំនួន​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ ២០២០ ទាំង​មូល​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ៣៧% មក​នៅ​ត្រឹម ១,៣៣ លាន​គ្រឿង ប្រៀប​នឹង​ ២,១ លាន​គ្រឿង​នៅ​ឆ្នាំ ២០១៩។ ក្នុង​ចំណោម​រថយន្ត​ទាំង ១,៣៣ លាន​គ្រឿង​ដែល​ផលិត​បាន​ គេ​រំពឹង​ថា​ពាក់​កណ្ដាល​គឺ​សម្រាប់​លក់​ក្នុង​ស្រុក និង​ពាក់​កណ្ដាល​ទៀត​សម្រាប់​នាំ​ចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាល​ពី​ខែ​មករា​ សហគមន៍​យានយន្ត​ថៃ​បាន​ប៉ាន់​ស្មាន​ចំនួន​ផលិត​ខ្ទង់ ២លាន​គ្រឿង​សម្រាប់​ឆ្នាំ ២០២០។ យ៉ាងណាក្ដី​នៅ​ខែ​មីនា តួ​លេខ​នៃ​ការ​ប៉ាន់​ស្មាន​ត្រូវ​បាន​​ទម្លាក់​មក​នៅ​ត្រឹម ១,៩ លាន​គ្រឿង ហើយ​​មក​ដល់​បច្ចុប្បន្ន​នេះ​ក៏​មាន​ការ​​ផ្លាស់​ប្ដូរ​មក​នៅ​ត្រឹម ១,៣៣ លាន​គ្រឿង​វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម