Lordstown Motors បានបង្ហាញរូបគំនូរព្រាងនៃផ្នែកខាងក្នុងរថយន្តភីកអាប់អគ្គិសនី Endurance របស់ខ្លួន ដែលរថយន្តនេះត្រៀមនឹងប្រកាសនាថ្ងៃទី ២៥ ខែមិថុនាខាងមុខ ចំថ្ងៃតែមួយជាមួយនឹង Ford F-150 ជំនាន់ថ្មី។
តាមរយៈរូបភាពគំនូរព្រាងបានបង្ហាញថារថយន្ត Endurance គឺមានបរិក្ខារខាងក្នុងពោរពេញដោយបច្ចេកវិទ្យាទំនើប និងទាន់សម័យថែមទៀតផង។ ដូចដែលឃើញស្រាប់ គឺមានកុងទ័រប្រភេទឌីជីថល ដែលភ្ជាប់គ្នាជាមួយនឹងប្រព័ន្ធកម្សាន្តនៅចំកណ្ដាលតែម្ដង។
រថយន្ត Endurance ត្រៀមនឹងចេញលក់លើទីផ្សារនាខែមករាឆ្នាំក្រោយ ដែលមានម៉ូទ័រអគ្គិសនីចំនួនបួនសម្រាប់ទ្រទ្រង់កង់នីមួយៗ អាចផលិតកម្លាំងបានសរុប ៦០០សេះ។ ម៉ូទ័រទាំងបួនអាចឲ្យរថយន្តស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ៥,៥វិនាទី និងជិះបានចម្ងាយ ៤០២ គ.ម ពេលសាកភ្លើងពេញម្ដងៗ៕