មើលរូបរាងច្បាស់ៗបន្ថែមទៀតនូវឡានអគ្គិសនី SUV ដែលត្រូវជាគូប្រជែងរបស់ Tesla Model X

c និង​ជា​ម្ចាស់​ក្រុមហ៊ុន Dyson បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបរាង​ខ្លះៗ​នៃ​របស់​រថយន្ត​អគ្គិសនី​​ខ្លួន ដែល​គម្រោង​ការ​ផលិត​រថយន្ត​នេះ​ត្រូវ​បាន​រំសាយ​ចោល​កាល​ពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ។

​នា​ពេល​នេះ​មាន​ការ​បញ្ចេញ​ជា​រូបភាព និង​វីដេអូ​ច្បាស់ៗ​បន្ថែម​ទៀត​នៃ​រថយន្ត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា N526 ដែល​វា​ត្រូវ​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ Tesla Model X។ រថយន្ត​នេះ​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​អាច​ផលិត​កម្លាំង​បាន​ប្រមាណ ៥៣៦​សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល ៤,៨វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ២០១​គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយ​នៃ​រថយន្ត​នេះ​អាច​ផ្ដល់​ការ​បើកបរ​បាន​​រយៈ​ចម្ងាយ​រហូត​ដល់ ៩៦៥ គ.ម ដែល​នេះ​ជា​ចំណុច​មួយ​ដែល​លេច​ធ្លោ​លើស​ពី Tesla Model X ដោយ​សម្រាប់ Model X ​​មាន Option Long Range+ អាច​ជិះ​បាន​ចម្ងាយ​ត្រឹម ៥៦៤ គ.ម ប៉ុណ្ណោះ។

គួរ​ដឹង​ថា​លោក James Dyson បាន​ចំណាយ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ប្រមាណ ៦៣០​លាន​ដុល្លារ សម្រាប់​គម្រោង​ការ​ផលិត​រថយន្ត​នេះ មុន​នឹង​គម្រោង​ការ​ត្រូវ​បាន​រំសាយ​ចោល។ បើ​និយាយ​​ក្នុង​នាម​ជា​ក្រុមហ៊ុន Dyson វិញ គេ​បាន​​គ្រោង​ថា​បណ្ដាក់​ទុន​ ៣,១៥​ពាន់​លាន​ដុល្លារ​ ក្នុង​ការ​បង្កើត​​ជំនួញ​រថយន្ត​អគ្គិសនី​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម