មើលរូបរាងផ្លូវការឡាន Sedan អគ្គិសនីដំបូងរបស់ BMW

ក្រុមហ៊ុន BMW បានបង្ហាញចេញនូវរូបរាងជាផ្លូវការរបស់ BMW i4 ដែលជារថយន្ត Sedan អគ្គិសនីដំបូងបំផុតរបស់ខ្លួន អភិវឌ្ឍន៍ចេញពីរថយន្តអគ្គិសនី SUV ម៉ូដែល BMW iX។

រថយន្ត BMW i4 នៅបន្តរក្សារចនាបថផ្នែកខាងមុខប្រៀបដូចជារថយន្ត BMW iX អ៊ីចឹងដែរ គឺមានផ្ទាំងប៉ាណាខាងមុខទំហំធំ។ យ៉ាងណាក្ដីតួខ្លួនទាំងមូលរបស់រថយន្តនេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹង BMW Series-4 ទៅវិញ។ យ៉ាងណាក្ដីផ្នែកខាងក្នុងនៃរថយន្ត BMW i4 នេះនៅមិនទាន់មានការបង្ហាញចេញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមផែនការគឺ BMW i4 នឹងដាក់លក់លើទីផ្សារនាឆ្នាំនេះ ជាមួយជម្រើសអាគុយ និងជម្រើសកម្លាំងជាច្រើនប្រភេទ។ វានឹងមានផ្ដល់ជូនជម្រើសអាគុយដែលអាចឲ្យរថយន្តនេះបើកបរបានចម្ងាយដល់ ៥៩០គីឡូម៉ែត្រពេលសាកភ្លើងពេញ។

បន្ថែមពីនេះវាក៏នឹងមានផ្ដល់ជូននូវជម្រើសខ្លាំងបំផុតមួយដែលអាចផលិតកម្លាំងសរុបបាន ៥២៣សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤វិនាទី។ នេះបើផ្អែកតាមការប្រកាសរបស់ BMW។

BMW i4 ក៏នឹងមានប្រើប្រាស់បច្ចេកវិទ្យាសាកភ្លើងចុងក្រោយបំផុតរបស់ BMW ដូចជា Audi e-tron ដែរ ដែលគាំទ្រការសាកភ្លើងល្បឿនលឿនកម្លាំង ១៥០គីឡូវ៉ាត់ ដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលប្រហែល ៣៥នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម