រថយន្ត Rolls-Royce Boat Tail បានបង្ហាញវត្តមានជាសាធារណៈជាលើកដំបូងនៅក្នុងកម្មវិធី Concorso d’Eleganza Villa d’Este ដែលបានប្រព្រឹត្តិទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
Rolls-Royce Boat Tail នេះមានតម្លៃប្រមាណ ២៨លានដុល្លារ ដែលក្រុមហ៊ុននឹងផលិតត្រឹម៣គ្រឿងប៉ុណ្ណោះ ហើយរថយន្តដែលបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនៅប្រទេសអ៉ីតាលី គឺជាមួយក្នុងចំណោមរថយន្តទាំង៣នោះឯង។
រថយន្ត Boat Tail នេះមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៦,៧៥លីត្រ ១២ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៦៣សេះ។ សូមទស្សនាវីដេអូខាងក្រោមដើម្បីបានឃើញច្បាស់រូបរាងរថយន្តដ៏ថ្លៃមហាសាលនេះ ៖