មើលរូបរាងរថយន្តកម្លាំង ២០០០ សេះ របស់ក្រុមហ៊ុនអង់គ្លេស

ក្រុមហ៊ុន Lotus កំពុង​តែ​ខិតខំ​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត Evija ដែល​ជា​រថយន្ត​អគ្គិសនី​ល្បឿន​លឿន​មួយ​ ដែល​ចង់​​បើក​ទំព័រ​ថ្មី​នៃ​ពិភព​រថយន្ត​ល្បឿន​លឿន និង​សាង​កិត្តិនាម​របស់​ម៉ាក​អង់គ្លេស​មួយ​នេះ​ក្នុង​សម័យ​ថ្មី​ផង​ដែរ។

Carwow បាន​មាន​ឱកាស​ប៉ះពាល់​រថយន្ត​ Evija ដែល​ដាក់​បង្ហាញ​នៅ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​នៅ Norfolk ដោយ​​តាម​រយៈ​នេះ​អាច​ឲ្យ​ដឹង​មើល​ឃើញ​ច្បាស់ៗ កាន់​តែ​លម្អិត​អំពី​រថយន្ត​អគ្គិសនី​​ល្បឿន​លឿន​ដំបូង​របស់ Lotus។

ពាណិជ្ជកម្ម

រថយន្ត​នេះ​គឺមាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន ដែល​ទ្រាំទ្រ​ដល់​កង់​នីមួយៗ​នៃ​រថយន្ត អាច​ផលិត​កម្លាំង​បាន ១៩៧៣ សេះ។ ស្ទុះ​ពី ០-១០០ គ.ម/ម៉ ចំណាយ​ពេល​មិន​ដល់ ៣ នាទី ​ហើយ​អាច​ស្ទុះ​ពី ០-៣០០ គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ៩ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣២០ គ.ម/ម៉។

អាគុយ​របស់​រថយន្ត​វិញ​គឺ​មាន​ទំហំ​ផ្ទុក ៧០ គីឡូវ៉ាត់​ម៉ោង ដែល​អាច​បើកបរ​បាន​ចម្ងាយ​ ៤០០ គីឡូម៉ែត្រ​ពេល​សាក​មួយ​ពេញ។ ពេល​ដោត​សាក​ជា​មួយ​ឆ្នាំង​សាក ៣៥០ គីឡូវ៉ាត់ វា​នឹង​អាច​សាក​ពេញ​ក្នុង​ពេល​មិន​ដល់ ២០ នាទី​ឡើយ។

Lotus នឹង​ផលិត​រថយន្ត Evija ត្រឹម ១៣០ គ្រឿង​ប៉ុណ្ណោះ ដោយ​មួយ​គ្រឿងៗ​មាន​តម្លៃ ២,៦ លាន​ដុល្លារ ជា​មួយ​ការ​ផលិត​គឺ​គម្រោង​ចាប់​​ផ្ដើម​ពី​​ត្រីមាស​ទី ៣ ឆ្នាំ​នេះ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

Sponsored