មើលលទ្ធផលលក់របស់ Mini បានដឹងថាឡានអគ្គិសនីពិតជាផ្ទុះខ្លាំង

[ទីផ្សារបរទេស] រថយន្ត Mini Cooper SE បានបិទបញ្ចប់ទំព័រឆ្នាំ២០២១ របស់ក្រុមហ៊ុន Mini ជារថយន្តពេញនិយមជាងគេ ដែលបង្ហាញថា Mini សម្រេចចិត្តមិនខុសនោះទេក្នុងការផ្លាស់ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅក្នុងឆ្នាំ២០៣០។

ចំនួនលក់របស់ Mini នៅទូទាំងពិភពលោកបានកើនឡើង ៣,៣% ដែលមានសរុប ៣០២ ១៤៤គ្រឿង ប៉ុន្តែអ្វីដែលរីកចម្រើនខ្លាំង​ជាងគេគឺរថយន្តប្រើថាមពលអគ្គិសនីដែលមានកំណើន ៦៤,៣% ធៀបនឹងចំនួនលក់កាលពីឆ្នាំ២០២០ ឡើងដល់ ៥៣ ២៤៣គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនោះផងដែររថយន្តអគ្គិសនីសុទ្ធ Cooper SE មានកំណើនការលក់រហូតដល់ ៩៨,២% អាចលក់ចេញបានសរុប ៣៤ ៨៥១គ្រឿង។ រថយន្ត Mini Cooper SE Countryman ALL4 ជាប់ជារថយន្តប្រើថាមពលអគ្គិសនីលក់ដាច់លំដាប់ទីពីរជាមួយចំនួនលក់ ១៨ ៣៩២គ្រឿង ដែលមានកំណើន ២៤,២% ធៀបនឹងឆ្នាំចាស់។

អាល្លឺម៉ង់គឺជាទីផ្សារធំជាងគេសម្រាប់ Mini Cooper SE ជាមួយចំនួនលក់ជាង ១ម៉ឺនគ្រឿង ខណៈដែលប្រទេសអ៉ីស្លង់ឃើញមានកំណើនចំនួនលក់រថយន្តអគ្គិសនីរហូតដល់ ១០០% ដោយសារវាជាប្រទេសដំបូងគេដែល Mini ប្រើយុទ្ធសាស្ត្រលក់តែរថយន្តអគ្គិសនីសុទ្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម