រថយន្ត Hyundai Elantra ស៊េរីឆ្នាំ ២០២១ ដែលជាជំនាន់ថ្មីមួយ មានផ្លាស់ប្ដូររូបរាងថ្មី បានបង្ហាញមុខជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ក្រៅពីការផ្លាស់ប្ដូររូបរាងថ្មីកាន់តែទាន់សម័យនិងទាក់ទាញ Hyundai បានបន្ថែមជម្រើសប្រភេទម៉ាស៊ីន Hybrid ដែលសន្សំសំចៃប្រេងបានល្អបំផុត។ ប្រភេទ Hybrid គឺមានបំពាក់ម៉ាស៊ីន ១,៦ លីត្រ ភ្ជាប់នឹងម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងសរុបបានដល់ទៅ ១៣៩ សេះភ្ជាប់នឹងប្រអប់លេខ ៦ វគ្គ។ សម្រាប់កម្រិតស៊ីសាំងតាមដែល EPA ប៉ាន់ស្មានគឺ ១០០ គីឡូម៉ែត្រ ស៊ីសាំងខ្ទង់ ៤ លីត្រប៉ុណ្ណោះ។
រថយន្តកូរ៉េដែលជាគូប្រជែងរបស់ Toyota Corolla នេះក៏មានជម្រើសម៉ាស៊ីនសាំងសុទ្ធ ដែលមានម៉ាស៊ីនចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ១៤៧ សេះ។ សម្រាប់ម៉ាស៊ីនសាំងនេះ ក្រុមហ៊ុន Hyundai និយាយថាអតិថិជនអាចរំពឹងមើលនូវកម្រិតស៊ីសាំងដែលសន្សំសំចៃខ្ពស់បំផុត។ វានឹងចាប់ផ្ដើមផលិតក្នុងអំឡុងខែកញ្ញា និងបញ្ចេញលក់នៅនៅអំឡុងចុងឆ្នាំ ២០២០ នេះ៕
ចង់ដឹងថា រថយន្ត Hyundai Elantra ស្អាតប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖