[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងនឹងបោះជំហានចូលទីផ្សារររថយន្តអគ្គិសនីជាមួយនឹងម៉ូដែលថ្មីដែលត្រូវបានគេរាយការណ៍ថានឹងមកដល់ក្នុងឆ្នាំ ២០២៥ ដោយភីកអាប់នឹងក្លាយជាផលិតកម្មដំបូងរបស់ Isuzu ហើយនឹងត្រូវបានផលិតនៅក្នុងប្រទេសថៃ ទោះបីជាការចេញលក់នឹងចាប់ផ្តើមពីទីផ្សារអឺរ៉ុបក៏ដោយ។
ជាមួយគ្នានេះ យោងតាមការបញ្ជាក់ជាផ្លូវការសម្រាប់អគ្គិសនីរបស់លោក Shinsuke Minami ប្រធានក្រុមហ៊ុន Isuzu និង COO អំឡុងពេលសម្ពោធរថយន្ត D-Max កែមុខមាត់ថ្មីនៅទីប្រទេសថៃ បាននិយាយថា “Isuzu កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចបាននៅសង្គមអព្យាក្រឹតកាបូន។ ឆ្ពោះទៅមុខ ក្រុមហ៊ុន Isuzu គ្រោងនឹងផលិតរថយន្តភីកអាប់អគ្គិសនីសុទ្ធ Pickup BEV (Battery Electric Vehicle) នៅក្នុងប្រទេសថៃ ហើយនឹងដាក់បង្ហាញជាលើកដំបូងនៅអឺរ៉ុប ហើយបន្ទាប់ដាក់បង្ហាញជាបណ្តើរៗដោយបំពេញតាមតម្រូវការទីផ្សារនីមួយៗ រួមទាំងប្រទេសថៃ»។
ខណៈពេលដែលសេចក្តីប្រកាសព័ត៌មានមិននិយាយអ្វីអំពីម៉ូដែលដែលនឹងមកដល់នោះ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបង្ហាញថា វានឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធរបស់ភិកអាបើ Isuzu D-Max ។ បន្ថែមពីនេះ បើយោងតាមគេហទំព័រ Nikkei Asia ការបង្ហាញដំបូងនៃរថយន្តភីកអាប់អគ្គិសនីត្រូវបានគេរំពឹងថានៅដើមឆ្នាំ ២០២៥ ដោយទីផ្សារតំបន់អឺរ៉ុបទំនងជានឹងទទួលក្រោយទីផ្សារអាស៊ីអាគ្នេយ៍ និងអាចជាទីផ្សារប្រទេសចិនដែលជាទីផ្សារទទួលបានប្រជាប្រិយភាពខ្លាំងលើភីកអាប់អគ្គិសនី៕