មេផ្នែកឌីហ្សាញនៅ Mini ផ្លាស់ទៅ Rolls-Royce វិញ

ក្រុមហ៊ុន Rolls-Royce បានតែងតាំងលោក Anders Warming ជានាយកផ្នែកឌីហ្សាញ (Director of Design)។

បុរសជនជាតិដាណឺម៉ាក អាយុ ៤៨ ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែករចនាម៉ូដ នៅមហាវិទ្យាល័យ ArtCenter College of Design ក្នុងទីក្រុង Vevey ប្រទេសស្វីស និង ទីក្រុង Pasadena សហរដ្ឋអាមេរិក រូបនេះ នឹងចូលរួមជាមួយក្រុមហ៊ុន Rolls-Royce នៅថ្ងៃទី ១ ខែកក្កដា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយមានមុខតំណែងជាន់ខ្ពស់ជិត ២០ ឆ្នាំនៅក្រុមហ៊ុនផ្សេងៗគ្នា រួមមានទាំងប្រធានផ្នែករចនា នៅក្រុមហ៊ុនរថយន្ត MINI និងប្រធានផ្នែករចនាផ្នែកខាងក្រៅ នៅ BMW លោក Warming ក៏ធ្លាប់បានធ្វើការឲ្យ ក្រុមហ៊ុន Borgward និង Volkswagen ផងដែរ។

គួរឲ្យដឹងដែរថា កាលពីមុនមក លោកក៏បានចូលរួមចំណែកក្នុងការរចនាផ្នែកខាងក្រៅ នៃរថយន្ត MINI ជំនាន់ទី ៣ ក៏ដូចជា BMW X3 ជំមាន់ទី២ និង 5-Series, 6-Series  និង Z4 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម