ថ្មីៗនេះមេក្រុមហ៊ុន Tesla លោក Elon Musk បានចែករំលែកព័ត៌មានបន្ថែមអំពីរថយន្តភីកអាប់ Cybertruck របស់ខ្លួន នៅលើបណ្តាញសង្គម Twitter ដោយបង្ហាញថា នៅពេលវាចេញលក់ ការឌីហ្សាញមួយចំនួននឹងត្រូវផ្លាស់ប្តូរ ខុសពីពេលបង្ហាញលើកដំបូង។
ជាការពិតណាស់ Tesla Cybertruck បានទទួលរងមតិរិះគន់ជាច្រើន ដោយសារតែរូបរាងបែបជ្រុងៗរបស់វា។ ទោះជាយ៉ាងណា លោក Elon Musk បានអះអាងថា វានឹងមានរូបរាងប្រសើរជាងមុន នៅពេលចេញលក់។
Cybertruck មានជម្រើសចំនួន ៣ គឺ ៖
- Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
- Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
- Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕