បើផ្អែកតាមសហព័ន្ធយានយន្តឥណ្ឌូណេស៊ីបានឲ្យដឹងថាចំនួនលក់រថយន្តសរុបនៅទូទាំងប្រទេសប្រចាំខែវិច្ឆិកា គឺមានសរុបចំនួន ៥៣ ៨៤៤គ្រឿង ដែលនេះមានកំណើន ៨,៩% បើធៀបនឹងចំនួនលក់កាលពីខែតុលា។
តាមតួលេខរបស់សហព័ន្ធបានបង្ហាញថាម៉ាករថយន្តរបស់ក្រុមហ៊ុនជប៉ុន អាចលក់ចេញបានច្រើនសន្ធឹក ដោយរថយន្ត១០ម៉ូដែលខាងក្រោមនេះអាចលក់ចេញបានច្រើនជាងគេ ៖
១. Honda Brio ៖ ៤៦៧១គ្រឿង
២. Toyota Avanza ៖ ៣៨៨៨គ្រឿង
៣. Toyota Innova ៖ ៣៤៥៣គ្រឿង
៤. Toyota Rush ៖ ២៨៤៥គ្រឿង
៥. Mitsubishi Xpander ៖ ២៥៧៩គ្រឿង
៦. Honda HR-V ៖ ១៦៧៧គ្រឿង
៧. Toyota Calya ៖ ១៥០៧គ្រឿង
៨. Toyota Fortuner ៖ ១២១៨គ្រឿង
៩. Mitsubishi Pajero Sport ៖ ១០៩៦គ្រឿង
១០. Suzuki XL7 ៖ ៩៨៩គ្រឿង