ជារៀងរាល់ឆ្នាំ JD Power ដែលធ្វើការស្ទង់មតិលើម៉ាករថយន្តនៅសហរដ្ឋអាមេរិក ដើម្បីកំណត់ថាអតិថិជននៃម៉ាករថយន្តណាមួយស្ម័គ្រស្មោះជាងគេ មានន័យថាពេលប្ដូររថយន្តថ្មីនៅតែទិញរថយន្តម៉ាកដដែល។
ឆ្នាំទៅ Toyota ឈរនៅតំណែងកំពូលសម្រាប់ប្រភេទរថយន្តធម្មតា ហើយម៉ាក Lexus ឈរនៅតំណែងកំពូលសម្រាប់ប្រភេទរថយន្តប្រណីត។ យ៉ាងណាក្ដីតំណែងឆ្នាំនេះមានការផ្លាស់ប្ដូរបន្តិចបន្តួច។
ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ JD Power បានបង្ហាញថាម៉ាករថយន្ត Subaru ឈរនៅតំណែងកំពូល ដោយមានអតិថិជន ៦១,៥% ទិញរថយន្តម៉ាកនេះប្រើលើកទីពីរ។ លេខពីរគឺ Toyota ដែលមាន ៥៩,៥% តាមពីក្រោយដោយ Honda, RAM, Ford, Kia, Chevrolet, Nissan, Hyundai, Jeep, Volkswagen, Mazda, GMC, Mitsubishi, Buick, Dodge, Fiat, Chrysler និង Smart។
និយាយពីម៉ាករថយន្តប្រណីតវិញ Lexus បន្តកាន់កាប់តំណែងលើគេ ជាមួយអតិថិជនស្មោះស្ម័គ្រចំនួន ៤៧,៦%។ Lexus តាមពីក្រោយដោយ Mercedes-Benz, BMW, Porsche, Audi, Land Rover, Maserati, Acura, Lincoln, Cadillac, Volvo, Infiniti និង Jaguar។ កាលពីឆ្នាំទៅតំណែងកំពូលទាំង ៣ បានទៅលើ Lexus, Audi និង Land Rover៕