ម៉ូដែលថ្មីប្រើអគ្គិសនីសុទ្ធរបស់ Wuling សាកភ្លើង ៣០នាទី អាចរត់បានដល់ ៣៣៣ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធថ្មី Wuling Binguo ស៊េរីឆ្នាំ ២០២៤ នៅឯពិព័រណ៌រថយន្ត Bangkok Motor Show 2024 ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមិនា នៅប្រទេសថៃ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៨ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿន អាចសាកបានពី ៣០% ដល់ ៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។

Wuling Binguo ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៣ ៩៥០ ម.ម ទទឹង ១ ៧០៨ ម.ម កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយជាប្រភេទ LED ថាសកង់ស្ព័រ អេក្រង់ touchscreen ភ្លោះ និងកៅអីស្រោបដោយស្បែក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម