ម៉ូដែលថ្មីរបស់ BYD ត្រកូល Leopard កម្លាំងជិត ១ពាន់សេះ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញរូបរាងនៅរថយន្ត BYD Leopard 8 ប្រភេទ SUV ដែលជាម៉ូដែលមួយទី ២ បន្ទាប់ពីរថយន្ត Leopard 5 គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិនក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ ជាមួយតម្លៃរំពឹងចាប់ពី ៧០ ០០០ ដុល្លារ ។

BYD Leopard 8 នឹងផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DMO platform ថ្មីរបស់ BYD សម្រាប់ផ្តោតនៅលើការបើកបរបែប Off-road ជាមួយនិងប្រព័ន្ធ Disus-P suspension system ។ លើសពីនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបដល់ទៅ ៩៣៩ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៨ វិនាទី ខណៈទំហំអាគុយនៅមិនទានបង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈហាប់ណែន ជាមួយប៉ាណាដែលមានរបាកាត់ចំនួន ៣ ស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ស្រោបដោយសំបកប្រភេទ Off-road ផងដែរ ។ ខណៈនៅផ្នែកខាងក្នុង ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម