[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda និង Toyota នឹងសហការគ្នាដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Toyota ក៏ដូចជា software និង hardware ដែលអាចជួយកាត់បន្ថយការចំនាយរាប់រយលានដុល្លារក្នុងមួយឆ្នាំណាពេលអនាគត ។
ប្រព័ន្ធទាំងនោះនឹងរួមបញ្ចូលប្រព័ន្ធប្រតិបត្តិការ អេក្រង់ព័ត៌មានកម្សាន្ត ព្រមទាំងប្រព័ន្ធគ្រប់គ្រង electronic control system ផងដែរ ។ លើសពីនេះ យោងតាមគេហទំព័រ Nikkei Asia បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធរបស់ Mazda ចាប់ពីឆ្នាំ ២០២៦ នឹងប្រើបច្ចេកវិទ្យាដូចទៅរថយន្តរបស់ Toyota ៩០% ។
ជាមួយគ្នានេះ ក្រុមហ៊ុន Mazda ជឿជាក់ថាតាមរយៈការសហការជាមួយ Toyota នឹងអាចកាត់បន្ថយការចំណាយលើការអភិវឌ្ឍន៍របស់ខ្លួនបានចន្លោះពី ៧០% ទៅ ៨០% ៕