ម៉ូដែលថ្មី Chery Exeed VX ប្រភេទ SUV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Exeed VX ស៊េរីថ្មី ប្រភេទ SUV មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣១ ៣០០ ដុល្លារ ដល់ ៣៣ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង M3X Mars Architecture 2.0 មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៧៩២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខ ប៉ាណាមួយផ្ទាំងធំរចនាជារបាអូសកាត់ សំណុំចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ និងបានតុបតែងជាមួយក្រូម៉េនៅកញ្ចក់ទ្វា ឈ្នាន់ជើងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅតាប្លូមានបំពាក់អេក្រង់ទំហំធំចំនួន ៣ ដែលរួមមាន កុងទ័របង្ហាញព័ត៌មាន អេក្រង់កំសាន្ត touchscreen និងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរ ដែលគាំទ្រដោយឈីប Qualcomm Snapdragon 8155 chip ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Chery Lion 5.0 ផងដែរ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែល្បឿនលឿន កៅអីខាងកមុខមានមុខងារខ្យល់-កំដៅ និងម៉ាស្សាជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម