ខ្មៅក្រិប! ម៉ូឌែលពិសេសថ្មីនៃ Ford Explorer ផលិតតែ ៦០គ្រឿងប៉ុណ្ណោះ ដើម្បីអរគុណដល់អ្នកប្រើប្រាស់ ៨ លាននាក់របស់ខ្លួន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Changan Ford នៅក្នុងប្រទេសចិន បានធ្វើការដាក់បញ្ចេញរថយន្ត Ford Explorer 30th Anniversary Special Edition ជាការគម្រប់ខួប ៣០ ឆ្នាំនៃរថយន្ត Ford Explorer ត្រូវបានកំណត់ត្រឹមតែ ៦០ គ្រឿងប៉ុណ្ណោះ មានតម្លៃ ៥៣ ៣៨៦ ដុល្លារ ដើម្បីថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ ៨ លាននាក់នៅទូទាំងពិភពលោកសម្រាប់ការគាំទ្ររបស់ពួកគេ។

រថយន្ត Ford Explorer 30th Anniversary Special Edition មានប្រវែងសរុប ៥,០៧៥ ម.ម ទទឹង ២ ០០៤ ម.ម កំពស់ ១,៧៧៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០២៥ ម.ម។ ខណៈផ្នែកខាងក្រោយរូបរាងនៃ​រថយន្តថ្មីគឺផ្អែកលើម៉ូដែលបច្ចុប្បន្ន និងប្រើប្រាស់រចនាប័ទ្មការរចនាដ៏រឹងមាំ ដោយមានប៉ាណាមុខដ៏ធំ បន្ថែមពណ៌ក្រហមទៅកាន់តំបន់អំពូលកាត់អ័ព្ទដើម្បីធ្វើឲ្យរថយន្តមើលទៅមានលក្ខណៈស្ព័រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ កន្លែងដាក់ឥវ៉ាន់លើដំបូលសីដ៏ធំបន្ថែមដល់បរិយាកាសដល់ការ off-road និងដំណើរផ្សងព្រេង, គែមក្រហមនៅឈ្នាន់ជើងចំហៀង អបជាមួយឡូហ្គោ “WARRIOR” ចំហៀងពណ៌ខ្មៅ ថាសកង់ស្ព័រពណ៌ខ្មៅ ចង្កៀងក្រោយរាងអក្សរ C និងកាងខាងក្រោយពណ៌ខ្មៅ។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណីត និងផាសុកភាព ដោយកុងសូលកណ្តាលដែលបានរៀបចំឡើងវិញមានប៊ូតុង និងកុងតាក់តិចជាងមុន និងបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តធំបញ្ឈរ ទំហំ ១០,១​ អ៊ីញ ដំបូលបើក moon roof សងខាង ប្រព័ន្ធ Active Park Assist 2.0 ថ្មីអនុញ្ញាតឲ្យចតរថយន្តស្របគ្នាដោយប៊ូតុងតែមួយ ដោយអ្នកបើកបរមិនចាំបាច់ចុចបង្កើនល្បឿន កាន់ចង្កូតទេ កុងតាក់ប្រអប់លេខដែលបាត់ត្រូវបានគ្រប់គ្រងតាមរយៈអេក្រង់។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Ford Everest 30th Anniversary Special Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម