ម៉ូដែលពិសេសថ្មីរបស់ Mazda ផ្តល់ជូនទាំងអគ្គិសនី EV និង Hybrid ឯតម្លៃចាប់ពីខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Mazda MX-30 Retro Sports Edition សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ ដល់ ៣៤ ២០០ ដុល្លារ ។

Mazda MX-30 Retro Sports Edition ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីន mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ និងម៉ូទ័រអគ្គិសនីចំនួន ១ ប្រអប់លេខអូតូ និងម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ EV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ម៉ូដែលពិសេសនេះ គឺដូចជាទៅនឹងម៉ូដែលធម្មតា ប៉ុន្តែបានរួមបញ្ចូលការបន្ថែមនៅពណ៌ខ្មៅជាច្រើន រួមទាំងកញ្ចក់ចំហៀង និងថាសកង់ជាដើម និង ចង្កៀងមុខ-ក្រោយ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការអាប់ដេតទៅលើអេក្រង់កំសាន្ត touchscreen ទំហំ ១០.២៥ អ៉ីញ ជំនួសទំហំ ៨,៨អ៉ីញ​ អាចប្រើមុខងារ Apple CarPlay និង Android Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម