[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa Fe NHL Limited Edition នៅឯពិព័រណ៍រថយន្ត Montreal Auto 2024 ដែលផលិតក្នុងចំនួនមានកំណត់ត្រឹម ៥០០គ្រឿងសម្រាប់ប្រទេសកាណាដាដែលមានតម្លៃលក់ថ្លៃជាង ៣០ ០០០ ដុល្លារ ។
សម្រាប់ម៉ូដែល NHL គឺតំណាងឲ្យឈ្មោះកីឡា Canadian National Hockey League ដែលជាកីឡាដ៏ពេញនិយមនៅក្នុងប្រទេសកាណាដា ដោយ Santa Fe NHL Edition នេះ មានភ្ជាប់មកជាមួយភាព Unique ជាច្រើន ដោយរួមមាន ពណ៌តួខ្លួនពណ៌សបែប Creamy White ព្រមទាំងថាសកង់ទំហំ ២០អ៉ីញពណ៌ខ្មៅដែលមានតែនៅលើម៉ូដែលនេះប៉ុណ្ណោះ។
ចំពោះនៅផ្នែកខាងក្នុងមានកៅអីស្បែកប្រភេទ Nappa កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងឧបករណ៍បំពងសំលេងម៉ាក BOSE ចំនួន ១២ចំនុច ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Santa Fe NHL Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ៕