ក្នុងពិពណ៌រថយន្ត Moto Expo ឆ្នាំ២០២១ ក្រុមហ៊ុន Mitsubishi បានបង្ហាញនូវរថយន្តម៉ូឌែលពិសេស Xpander Special Edition ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ជាមួយតួរខ្លួន ៣ពណ៍ Spirit Red, Jet Black Mica និង Quartz White Pearl។
សម្រាប់ម៉ូឌែលពិសេសថ្មីតម្លៃ ២៥ ៩៩០ដុល្លារនេះ បានលេងខ្លួនជាមួយពណ៌ខ្មៅកាន់តែស្ព័រជាងមុន លើប៉ាណាខាងមុខ, ស៊ុមកញ្ចក់សងខាង, របាំងការពារខាងក្រោម, ថាសកង់ទំហំ ១៦អ៊ីញ និងតែមឡូហ្គូ Black Edition នៅខាងក្រោយ។
ចំពោះការឌីហ្សាញខាងក្នុងរថយន្ត Mitsubishi Xpander Special Edition វិញវាក៏បានបំពាក់នូវប្រព័ន្ធសាកថ្មទូរសព្ទឥតខ្សែរ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រភេទ Touch screen ទំហំ ៧អ៊ីង។
បន្ថែមពីនេះប្រព័ន្ធសុវត្ថិភាព Mitsubishi Xpander Special Edition រួមមាន៖ Stability Control ASC, TCL Traction Control, ប្រព័ន្ធជំនួយពេលទ្បើងចំណោត, ប្រព័ន្ធការពារមិនអោយជាប់ហ្វាំ្រ, ប្រព័ន្ធបែងចែកកម្លាំងហ្វាំ្រលើកង់ និងប្រព័ន្ធផ្តល់ដំណឹងពេលជាន់ហ្វាំ្របន្ទាន់ ផងដែរ។
រថយន្ត Mitsubishi Xpander Special Edition ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំងបាន ១០៥សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៤វគ្គ ឬ អូតូ ៥វគ្គ៕