ម៉ូតូអគ្គិសនីរបស់ Vinfast សាកថ្មពេញម្តងជិះបាន ១១០ គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន VinFast បានធ្វើការបញ្ចេញនូវម៉ូតូ Vento ប្រើប្រាស់អគ្គិសនី ប្រភេទេ Scooter កាន់តែទំនើបជាមួយនឹងការសាកថ្មពេញម្តង អាចជិះបានចម្ងាយ ១១០ គីទ្បូម៉ែត្រ និងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ មានតម្លៃចាប់ពី ២,៤៧៧ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

 

សម្រាប់ម៉ូតូអគ្គិសនី Vento ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៤ គីទ្បូវ៉ាត់ ដែលសាកថ្មពេញម្តងអាចជិះបានចម្ងាយ ១១០ គីឡូម៉ែត្រ ដែលអាចបង្កើតល្បឿន ៨០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីហ្សាញនៃម៉ូតូអគ្គិសនី Vento ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED និងកុងទ័រឌីជីថល ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ-ក្រោយ ទំនើបជំនាន់ចុងក្រោយផងដែរ។

ម៉ូតូអគ្គិសនី Vento បានបំពាក់នូវបច្ចេកវិទ្យាទំនើប និងឆ្លាតវៃរួមមាន៖ ការគ្រប់គ្រងពេលធ្វើដំណើរ, ការប្រឆាំងនឹងចោរកម្ម, ប្រព័ន្ធ GPS, ការស្វែងរកចំណុចសាកថ្ម ការវាយតម្លៃស្ថានភាពម៉ូតូអាចភ្ជាប់ជាមួយកម្មវិធី VF Escooter ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម