[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Iso របស់អ៊ីតាលី បានធ្វើការបញ្ចេញនូវម៉ូឌែល UNO-X ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១៣០ គ.ម និងបំពាក់នូវគ្រឿងទំនើបជាច្រើនទៀតសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។
សម្រាប់អគ្គិសនី Iso UNO-X ទទួលបានការឌីហ្សាញទ្បើងបែបរូបរាងទំនើបដោយវាបានបំពាក់នូវអេក្រង់ ឌីជីថល LED ប្រភេទ Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ តាមរយៈ កម្មវិធីរបស់ Android និង iOS ដើម្បីពិនិត្យមើលស្ថានភាពថ្ម ចម្ងាយដែលនៅសល់ ,ព័ត៌មានផ្លូវ និង GPS ជាដើម៕
ដោយទ្បែកចំពោះម៉ូតូអគ្គិសនី Iso UNO-X បានប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំង ១១,៥សេះ ប្រព័ន្ធស្អំប្រេងដោយទឹក ដែលអាចបង្កើនល្បឿន ០ ដល់ ៥០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ត្រឹមតែ ១១៥ គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។
ខណៈដែលអាគុយរបស់ម៉ូតូនេះមានទំហំ ៣,២៤ គីឡូវ៉ាត់ម៉ោង ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១៣០ គ.ម ហើយកម្រិតនៃសាកភ្លើងពេញម្តង ត្រូវចំណាយពេល ៤ ម៉ោង។
យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Iso UNO-X របស់អ៊ីតាលីនេះមិនទាន់មានព័ត៌មានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕