[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Kymoco បានបញ្ចេញនូវម៉ូតូ Like 125 ប្រើប្រាសអគ្គិសនី ជាមួយនឹងការសាកថ្មត្រឹម ១ ម៉ោង អាចរត់បានចម្ងាយ ១៩៩ គ.ម តម្លៃ ១ ៣៣៨ ដុល្លារ។
សម្រាប់ម៉ូតូអគ្គិសនី Kymoco Like 125 ប្រើប្រាស់ម៉ូទ័រអគ្គិសនី ៣ ២០០ វ៉ាត់ ផលិតកម្លាំង ៤,៣សេះ និងកន្លែងសម្រាប់ផ្ទុកអាគុយចំនួន ៥ គ្រាប់ ។ បន្ថែមពីនេះវាប្រើប្រាស់អាគុយប្រភេទ Ionex ដោយការសាកថ្មត្រឹមតែ ១ ម៉ោង អាចរត់បានចម្ងាយ ១៩៩ គីទ្បូម៉ែត្រ។
បន្ថែមពីនេះ ម៉ូតូអគ្គិសនី Kymoco Like 125 ក៏បានបំពាក់នូវកុងទ័រឌីជីថល អាចភ្ជាប់ទៅកាន់ស្មាតហ្វូនតាមរយៈកម្មវិធីដើម្បីទទួលបាននូវព័ត៌មានអំពីល្បឿន និងស្ថានភាពអាគុយ។
យ៉ាងណាមិញចំពោះតម្លៃម៉ូតូអគ្គិសនី Kymco Like 125 ដែលលក់នៅអឺរ៉ុបគឺ វានឹងមានតម្លៃប្រហែល ១ ៣៣៨ ដុល្លារ ប៉ុណ្ណោះ។
ប្រភព៖ greatbiker