[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Nerva បានធ្វើការបញ្ចេញនូវម៉ូតូ EXE ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ ដោយការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៥០ គីទ្បូម៉ែត្រសម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប។
សម្រាប់ការឌីហ្សាញនៃម៉ូតូ Nerva EXE ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED និងកុងទ័រឌីជីថល ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង CBS និងហ្វ្រាំងឌីសនៅខាងមុខ-ក្រោយ ទំនើបជំនាន់ចុងក្រោយផងដែរ។
ចំពោះផ្នែកថាមពលនៃម៉ូតូអគ្គិសនី Nerva EXE បានបំពាក់នូវអាគុយទំហំ ១២,១ គីទ្បូវ៉ាត់ ផលិតកម្លាំង ១៦ សេះ អាចបង្កើតល្បឿន ១២៥ គីទ្បូម៉ែត្រ ក្នុងរយៈពេល ១ ម៉ោង។
ដោយទ្បែកចំពោះការសាកថ្មអាចជួយឱ្យម៉ូតូនេះសាកពីថាមពល ០ ដល់ពេញប្រើពេល ៤ ម៉ោង និង ២០ នាទីជាមួយនឹងឆ្នាំងសាក ៥,៧៥ គីទ្បូវ៉ាត់ ។ ហើយប្រសិនបើប្រើឆ្នាំងសាករហ័សដែលអាចសាកពីថាមពល ០-៨០ ភាគរយប្រើពេល ៣ ម៉ោង ២០នាទី។ បន្ថែមពីនេះម៉ូតូអគ្គិសនី Nerva EXE សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៥០ គីទ្បូម៉ែត្រ។
លើសពីនេះម៉ូតូ Nerva EXE មានលក្ខណៈស្តង់ដារជាមួយជម្រើសនៃការបើកបរចំនួនបីគឺ ECO, Normal និង Sport ដែលជាជម្រើសមួយដើម្បីបង្កើនល្បឿនម៉ូតូអគ្គិសនីកាន់តែលឿន។
យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Nerva EXE ស៊េរីឆ្នាំ ២០២២ នឹងដាក់លក់ក្នុងតម្លៃ ៣,៨៥០ ដុល្លារសម្រាប់ទីផ្សានៅក្នុងតំបន់អឺរ៉ុប៕