ម៉ូតូអគ្គិសនីប្រភេទ Scooter គឺ BMW Definition CE 04 របស់ក្រុមហ៊ុនផលិតម៉ូតូ BMW កាន់តែខិតជិតមកដល់ថ្ងៃបញ្ចេញជាផ្លូវការ នៅក្នុងកម្មវិធី #NEXTGen 2020 នេះហើយ។ ម៉ូតូអគ្គិសនីប្រភេទ Scooter នេះគឺត្រូវបានបង្ហើបនូវព័ត៌មានតាំងពីឆ្នាំ ២០១៧ មកម្លេះ ហើយ Definition CE 04 នឹងក្លាយជាម៉ូតូសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូននៅក្នុងក្រុងផងដែរ។ ក្រុមហ៊ុន BMW គឺមានភាពជឿជាក់យ៉ាងខ្លាំងទៅលើការផលិតដែលបង្ហាញពីបច្ចេកវិទ្យានៃប្រភេទអគ្គិសនី ជាមួយនឹងការរចនាយ៉ាងទាក់ទាញបែបនេះ។
តាំងពីការសិក្សាលើការរចនាដំបូង ម៉ូតូ Definition CE 04 នេះគឺចង់ផ្តល់នូវអារម្មណ៌ស្រស់ស្រាយពីបរិយាកាសបរិសុទ្ធជាងគេបំផុតសម្រាប់ម៉ូតូប្រភេទ Scooter នៅលើពិភពលោក។ កន្លែងដែលគួរអោយចាប់អារម្មណ៌នោះមានដូចជា បណ្តោយវែង ខ្លួនទាប រាងងើបនៅផ្នែកខាងមុខ រួមជាមួយការរចនាបែបជ្រុងៗ ជាពិសេសផ្នែកខាងមុខរាង U-Shaped និងC-Shaped នៅផ្នែកខាងក្រោយ យ៉ាងស្រស់ស្អាត និងទាន់សម័យ។
ម៉ូតូនេះអាចធ្វើការភ្ជាប់ជាមួយទូរស័ព្ទដៃ Smartphone តាមរយៈអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អុីញយ៉ាងទំនើប។ ដោយសារតែការផលិតនេះផ្តោតលើការបើកបរក្នុងក្រុង ហេតុនេះហើយម៉ូតូនេះអាចជិះបានតែ ១២គ.ម តែប៉ុណ្ណោះ។
វីដេអូខាងក្រោម៖