ម្យ៉ាងដែរ! ដំណោះស្រាយបញ្ហាឡានអគ្គិសនី Mazda MX-30 ជិះមិនបានឆ្ងាយ គឺគួរមានឡានមួយគ្រឿងទៀត

រថយន្តអគ្គិសនី Mazda MX-30 គឺជារថយន្តអគ្គិសនីមួយដែលផលិតឡើងសម្រាប់ការបើកបរក្នុងក្រុងជិត ហេតុនេះទើបរយៈចម្ងាយដែលវាផ្ដល់ឲ្យពេលសាកភ្លើងមួយពេញគឺមានប្រមាណ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ។

ចំណុចនេះមួយបានធ្វើឲ្យរថយន្ត MX-30 អាចពិបាកលក់ចេញ ដោយសាររយៈចម្ងាយរបស់វាគឺទាបជាងរថយន្តដទៃទៀត សូម្បីតែរថយន្តតូចៗដូចគ្នាដូចជា MINI Cooper SE មានតម្លៃធូរថ្លៃជាង មានកម្លាំងខ្លាំងជាង ហើយថែមទាំងបើកបរបានចម្ងាយជាង MX-30 ថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងចំណុចនេះដែរ អ្នកចាត់ការផ្នែកផលិតផលរបស់ Mazda ប្រចាំប្រទេសកាណាដាបាននិយាយអំពីហេតុផលមួយដែលរយៈចម្ងាយបើកបរខ្លីរបស់រថយន្ត MX-30 មិនមានបញ្ហាសម្រាប់អតិថិជនមួយចំនួន។

លោក Mark Peyman បានលើកឡើងដូចនេះថា ៖ “យើងបានរកឃើញតាមរយៈការស្រាវជ្រាវថាបុគ្គលដែលជាម្ចាស់រថយន្ត Mazda MX-30 គឺភាគច្រើនមានរថយន្តមួយគ្រឿងទៀតនៅផ្ទះ សម្រាប់ការបើកបរចម្ងាយឆ្ងាយ។” ការលើកឡើងនេះហាក់ដូចជា​ប្រាប់ថា​ដំណោះស្រាយរឿងបើកបរមិនបានឆ្ងាយរបស់រថយន្ត MX-30 គឺត្រូវមានរថយន្តមួយគ្រឿងបន្ថែមទៀត។

ជម្រើសមួយទៀតគឺអតិថិជនអាចរង់ចាំរថយន្ត MX-30 ប្រភេទ PHEV ដែលទំនងជាអាចបំពេញតម្រូវការប្រើប្រាស់សម្រាប់ការបើកបរចម្ងាយឆ្ងាយៗបានប្រសើរជាងប្រភេទអគ្គិសនីសុទ្ធ និងមិនចាំបាច់មានរថយន្តបន្ថែម៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម