យក Land Cruiser ស៊េរី​ចាស់មកជួសជុលឡើងវិញ រួចដាក់លក់តម្លៃស្មើរថយន្តស៊េរីកប់

ក្រុមហ៊ុន​អាមេរិក FJ Company បាន​បង្កើត​គម្រោង​ការ​មួយ​​ក្នុង​ការ​​ជួសជុល​រថយន្ត​ Land Cruiser ស៊េរី​ចាស់​ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ចង់​បាន​ SUV ខ្លាំង​ដែល​មាន​រូបរាង​បែប​បុរាណ។ រថយន្ត​ដែល​កែច្នៃ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ G40។

G40 គឺ​មាន​ចែក​ចេញ​ជា​ចំនួន ៣ ម៉ូដែល​​គឺ Heritage មាន​តម្លៃ​ចាប់​ពី ១៨ ម៉ឺន​ដុល្លារ, Expedition មាន​តម្លៃ​ចាប់​ពី ២០ ម៉ឺន​ដុល្លារ និង Signature G40-S តម្លៃ​ចាប់​ពី ២២ ម៉ឺន​ដុល្លារ។ ក្រុមហ៊ុន FJ Company ធ្វើ​ការ​ជួសជុល​ឡើង​វិញ​លើ​រថយន្ត Land Cruiser ដែល​ផលិត​ចន្លោះ​ឆ្នាំ ១៩៧០ ដល់ ១៩៨៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ទាំង​អស់​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន Toyota 1GRE-FE ចំណុះ ៤,០ លីត្រ ៦ ស៊ីឡាំង ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៥ វគ្គ។ អតិថិជន​ក៏​អាច​រើស​យក​ម៉ាស៊ីន Superchaged តាម​ការ​ចង់​បាន​​ផង​ដែរ ដោយ​បន្ថែម​លុយ​ពី​លើ​នេះ។

គួរ​ដឹង​ថា​ FJ Company ផលិត​រថយន្ត​ G40 នេះ​​ត្រឹម ៣០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដែល​មួយ​គ្រឿងៗ​ត្រូវ​ចំណាយ​ពេល​ជួសជុល​/កែច្នៃ​រហូត​ដល់ ៦ ខែ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម