
រថយន្ត Toyota Corolla គឺជារថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។ ក្នុងព្រឹត្តិការណ៍ Japan Mobility Show ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota Motor Corporation បានបង្ហាញនូវទិសដៅរចនាថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល លើរថយន្តត្រកូល Corolla ដើម្បីបង្កើនទីផ្សាររបស់ខ្លួនឡើងវិញ។

រថយន្ត Corolla Concept ថ្មីនេះមានរចនាបថតួរថយន្តបែប Fastback ការរចនានេះគឺដើម្បីតម្រូវចិត្តមនុស្សរាប់លាននាក់ ដែលស្រលាញ់ចូលចិត្តជាមួយរូបរាងបែបនេះ។ សម្រាប់ការផលិតទ្រង់ទ្រាយធំក្លាយនឹងឡើងមានឡើងនៅពេលខាងមុខឆាប់ៗ ក្រោយការដាក់បង្ហាញរថយន្ដគម្រូជាផ្លូវការ។
ក្រុមហ៊ុន Toyota បានសន្យាថានឹងផ្តល់នូវជម្រើសប្រព័ន្ធថាមពល (Powertrains) ដ៏សម្បូរបែប ដែលអាចបំពេញតម្រូវការរបស់អតិថិជនភាគច្រើន។ ប៉ុន្តែក្រុមហ៊ុនក៏បានបន្ថែមថាការរចនា ទំហំកាប៊ីន ឧបករណ៍ប្រើប្រាស់ និងនឹងត្រូវបានរក្សាឲ្យមានភាពស៊ីសង្វាក់គ្នាទាំងអស់ជាមួយរថយន្ដម៉ូឌែលថ្មីនេះ។
ងាកមកបច្ចុប្បន្នសម័យកាលកំពុងផ្លាស់ប្តូរ កាលពីមុនធ្លាប់មានតែ Corolla ជាជម្រើសចម្បងសម្រាប់យានជំនិះ ធ្វើដំណើរផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ប៉ុន្តែងាកមកបច្ចុប្បន្នគឺមានគូរប្រជែង និងជម្រើសជាច្រើន ជាហេតុធ្វើឲ្យ Corolla រាងបាត់ប្រជាប្រិយភាព។
រថយន្ត Corolla Concept បានបញ្ចូលរសនិយមថ្មីទៅក្នុងម៉ូឌែលដែលលក់ដាច់បំផុតរបស់ Toyota។ ហើយជាមួយនឹងរថយន្ត GR Corolla ដែលទទួលបានអ្នកគាំទ្រថ្មីជារៀងរាល់ឆ្នាំ នេះវាបង្ហាញថារថយន្ត Compact Sedan ឬ Fastback ដ៏ពេញនិយមនេះ នៅតែមានសក្ដានុពលខ្លាំងនៅឡើយ។ ចំពោះរថយន្ដគម្រូ Toyota Corolla នឹងក្លាយជាតួអង្គសំខាន់ដាស់ឲ្យត្រកូល Corolla រស់ឡើងវិញ ដើម្បីដណ្ដើមទីផ្សាររបស់ខ្លួនមកវិញ ហើយបន្ដឈរជាជើងខ្លាំង។
យោងតាមលោក Koji Sato ប្រធានក្រុមហ៊ុន Toyota Motor Corporation បានលើកឡើងថា៖ «មិនថាវាជារថយន្តអគ្គិសនីប្រើអាគុយ (Battery EV), ប្រើប្រព័ន្ធ Plug-in hybrid, Hybrid ឬរថយន្តប្រើម៉ាសុីនប្រេងធម្មតា មិនថាប្រភពថាមពលអ្វីក៏ដោយ យើងនឹងបង្កើតរថយន្តដែលមើលទៅទាន់សម័យ ដែលអ្នករាល់គ្នានឹងចង់បើកបរ!»៕
















