
រថយន្តអគ្គិសនីប្រភេទ Crossover ខ្នាតតូចម៉ូដែល Nammi 06 របស់ក្រុមហ៊ុន Dongfeng បានចាប់ផ្តើមទទួលការបញ្ជាទិញកក់ទុកមុននៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី ៨៩ ៩០០ យន់ ស្មើនឹង ១២ ៣២០ ដុល្លារអាមេរិក។
រថយន្ដនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចកម្លាំង ១៨១សេះ ភ្ជាប់មកជាមួយអាគុយ Mélangeur LFP ទំហំ ៥១,៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤៧១ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ រថយន្ដអគ្គិសនី Nammi 06 នឹងក្លាយជាគូប្រជែងជាមួយរថយន្ត BYD Yuan Up (Atto 2) នៅក្នុងទីផ្សារក្នុងប្រទេសចិន។
ក្រុមហ៊ុន Nammi ដែលជាម៉ាកយីស្ថិតក្រោម បុត្រសម្ព័ន្ធជាមួយរបស់ក្រុមហ៊ុន Dongfeng បានផ្ដោតលើការផលិតរថយន្តអគ្គិសនីខ្នាតតូច។ រថយន្ត Nammi 06 ជាប្រភេទ Crossover ផលិតមកសម្រាប់តម្រូវការប្រើប្រាស់ក្នុងទីក្រុង។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៣០៦មម ទទឹង ១ ៨៦៨មម កំពស់ ១៦៤៥មម និងមានគម្លាតកង់មុខក្រោយ ២ ៧១៥មម។
ការរចនាផ្នែកខាងមុខរថយន្ដ Nammi 06 បានបំពាក់មកជាមួយចង្កៀង LED ចំនួន២គ្រាប់ រចនាបែបបញ្ឍរ បន្ថែមមកជាមួយ Logo Dongfeng នៅចំកណ្ដាលនិងដៃទ្វារលឹបទៅក្នុងតួរថយន្ត។ ផ្នែកខាងក្រោយនៃរថយន្ត បំពាក់មកជាមួយចង្កៀងក្រោយ LED បញ្ឈរ លេងបន្ថែមជាមួយបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
សម្រាប់ការរចនានៅផ្នែកខាងក្នុងមានភាពសាមញ្ញបំផុត (minimalist) ភ្ជាប់ជាមួយនឹងអេក្រង់កម្សាន្ដទំហំ ១២,៨ អុីញ និងអេក្រង់កុងទ័រទំហំ ៨,៨ អុីញ។ លក្ខណៈពិសេសនៅផ្នែកខាងក្នុងគឺមានកន្លែងដាក់កែវដែរអាចបិទបាន (hidden cupholders), មុខងារសាកទូរស័ព្ទឥតខ្សែរកម្លាំងទំហំ ៥០ វ៉ាត់ ដំបូលបែប Panoramic, ភ្លើង ambient light ចំនួន ១២៨ពណ៌, និងទ្វារខាងក្រោយបំបែកជាពីរផ្នែក (split tailgate) អាចផ្ទុកទម្ងន់បាន ១៥០ គីឡូក្រាមនិងកៅអីខាងមុខមាននមុខងារកម្ដៅ មុខងារបញ្ចេញខ្យល់ និងមុខងារម៉ាស្សានិងអាចបត់រាបស្មើដូចគ្រែ។
រថយន្ត Nammi 06 នឹងចាប់ផ្តើមលក់ជាផ្លូវការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៥ នៅក្នុងប្រទេសចិន។ រថយន្តនេះមានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីខ្នាតតូចប្រេនដ៏ទៃទៀត ដោយសារវាមានតម្លៃសមរម្យនិងលក្ខណៈសម្បត្តិពិសេសគួរសម៕