រថយន្ដអគ្គិសនី Hyundai IONIQ 9 ឈ្នះពានរង្វាន់រថយន្ត SUV ខ្នាតធំឆ្នើមពីស្ថាប័ន WWCOTY

រថយន្តអគ្គិសនី IONIQ 9 របស់ក្រុមហ៊ុន Hyundai Motor ត្រូវបានជាប់ឈ្មោះជា «រថយន្ត SUV ខ្នាតធំឆ្នើមបំផុតក្នុងលោក» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់រថយន្តពិភពលោកសម្រាប់ស្ត្រីឆ្នាំ ២០២៦ (Women’s Worldwide Car of the Year – WWCOTY)។ រថយន្ត SUV អគ្គិសនីម៉ូឌែលកំពូលប្រភេទ (flagship) នេះ ត្រូវបានជ្រើសរើសដោយអ្នកកាសែតរថយន្តជាស្ត្រីចំនួន ៨៤ រូប មកពី ៥៤ ប្រទេស បានធ្វើការវាយតម្លៃទៅលើរថយន្តផ្អែកលើ៖ សុវត្ថិភាព, គុណភាព, ការរចនា, សមត្ថភាពបើកបរ, ភាពងាយស្រួលក្នុងការបញ្ជា, ផលប៉ះពាល់ដល់បរិស្ថាន និងតម្លៃរថយន្ដ។

2026 Hyundai Ioniq 9 Review, Pricing, and Specsសម្រាប់ពានរង្វាន់ WWCOTY គឺជាពានរង្វាន់រថយន្តលំដាប់សកលតែមួយគត់ ត្រូវបានដាក់ពិន្ទុ និងសម្រេចដោយអ្នកកាសែតរថយន្តជាស្ត្រីសុទ្ធសាធ។ ជាមួយគ្នានេះលោកស្រី Marta García ប្រធានប្រតិបត្តិនៃស្ថាប័ន Women’s Worldwide Car of the Year បានកត់សម្គាល់ថា IONIQ 9 បានបង្ហាញឲ្យឃើញពីរបៀបដែលបច្ចេកវិទ្យាដ៏ទំនើប និងលទ្ធភាពនៃការប្រើប្រាស់ប្រចាំថ្ងៃ អាចបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ លោកស្រីបានលើកឡើងពីសមត្ថភាពនៃការសាកថ្ម ទំហំនៅផ្នែកខាងក្នុងដ៏ធំទូលាយនិងបំពាក់ជាមួយសម្ភារៈមាគុណភាព នេះហើយជាកត្តាដែលបង្កើតនូវ «បទដ្ឋានគំរូថ្មី» នៅក្នុងផ្នែករថយន្ត SUV អគ្គិសនីខ្នាតធំ។

2026 Hyundai Ioniq 9 reviews - Automotive Newsគួរបញ្ជក់ផងដែរចាប់តាំងពីការដាក់សម្ពោធនៅចុងឆ្នាំ ២០២៤ មក IONIQ 9 ទទួលបានការទទួលស្គាល់ជាច្រើនពីស្ថាប័នឧស្សាហកម្មរថយន្ត៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ពានរង្វាន់រថយន្តអគ្គិសនីឆ្នាំ ២០២៥ ពី TopGear.com (2025 TopGear.com Electric Awards)
  • រថយន្តកម្រិតខ្ពស់ឆ្នើមប្រចាំឆ្នាំ ២០២៦ នៅប្រទេសអាល្លឺម៉ង់ (German Premium Car of the Year 2026 – GCOTY)
  • រថយន្តសម្រាប់ធ្វើដំណើរកម្សាន្តដ៏មានផាសុកភាពបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ Carwow Car of the Year ២០២៦
  • ម្ចាស់មេដាយមាស ក្នុងកម្មវិធីពានរង្វាន់រចនាឆ្នើមរបស់ប្រទេសអូស្ត្រាលីឆ្នាំ ២០២៥ (Australian Good Design Awards ក្នុងប្រភេទរថយន្ត)
  • ពានរង្វាន់ Red Dot (ក្នុងប្រភេទរថយន្ត និងម៉ូតូ)
  • ពានរង្វាន់រចនា iF ឆ្នាំ ២០២៥ (iF Design Awards ក្នុងប្រភេទរថយន្ត)
ផ្ទាំងផ្សាយពាណិជ្ជកម្ម