
ក្រុមហ៊ុន IM MOTORS បានប្រកាសពីការដាក់លក់រថយន្តអគ្គិសនី IM L6 ទទួលការអាប់ដេតបន្ថែម ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពី ២៨៤ ៣៣២ដុល្លារ ដល់ ៣៦៧ ៥៩២ដុល្លារ។ រថយន្តជំនាន់ថ្មីបានបានការកែប្រែចំណុចសំខាន់ៗមួយចំនួន ដោយបំពាក់បន្ថែមជាមួយការសាកថ្មល្បឿនលឿន ៨០០V, laser radar និងប្រព័ន្ធដំណើរការដោយប៉ុង២។
រថយន្ត IM L6 ជំនាន់ថ្មីគឺជារថយន្តប្រភេទ sedan អគ្គិសនីលំដាប់ខ្ពស់ ដែលផ្តោតលើដំណើរការផាសុខភាព និងបច្ចេកវិទ្យាទំនើប។ លក្ខណៈពិសេសសំខាន់ៗរួមមាន បំពាក់មកជាមួយប្រព័ន្ធបើកបរប៉ុង ដំណើរកាេដោយម៉ូទ័រអគ្គិសនីចំនួនពីរ (dual-motor all-wheel drive) អាចមានកម្លាំង ៧៨៧សេះ និងជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងពេល ២.៧៤ វិនាទី និងល្បឿនអតិបរមា ៣០៨គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ដនេះដំណើរការដោយប្រអប់លេខ direct-drive ១វគ្គ ហើយបំពាក់មកជាមួយអាគុយ Li-ion ទំហំ ៩០-១០០ kWh និងអាចបើកបរបានចម្ងាយ ៦១៥គីឡូម៉ែត្រ។ តួរថយន្តនេះរចនាបែប Lizard digital chassis ផ្ដោតសំខនា់ការផ្តល់នូវស្ថិរភាពកាន់តែប្រសើរ និងដំណើរការបត់បែនបានល្អពេលកំពុងធ្វើដំណើរ។
បន្ថែមពីនេះរថយន្ដ IM L6 ជំនាន់ថ្មី បានបំពាក់មកជាមួយលក្ខណៈពិសេសជាច្រើនទៀតដូចជា៖ របៀបឆ្លាតវៃសម្រាប់ស្ថានភាព (Intelligent Scene Modes) រួមបញ្ចូលទាំងមុខងារ Snap Mode និង Pet Mode, ឧបករណ៍ថតវីដេអូឌីជីថល (DVR), ប្រើសោរកាត NFC Key, មុខងារព្រមានពេលអ្នកបើកបរលែងដៃ (Hands-off Detection – HOD)។ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់) រួមបញ្ចូលមុខងារដូចជា៖ Adaptive Cruise Control, Demand Lane Change, Intelligent Lane Change, និងឧបករណ៍បញ្ជាការបើកបរឆ្លាតវៃ (Intelligent Pilot Device – IPD)៕