រថយន្ដអគ្គិសនី Nissan Leaf 2026 ប្រទះឃើញកំពុងធ្វើបើកតេស្ដនៅអឺរ៉ុប

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​ក្រុមហ៊ុនជប៉ុន Nissan ទោះបី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​បន្តិចបន្តួច ប៉ុន្តែ​បញ្ហានេះមិន​បាន​បញ្ឈប់​ពួកគេពី​ការ​បញ្ចេញ​រថយន្ដម៉ូឌែល​ថ្មីៗ​ឡើយ។ កាលថ្មីៗ​នេះ បាន​ប្រទះឃើញ​រថយន្តអគ្គិសនីប្រភេទ crossover ​បិទបាំង​​ពីរ​គ្រឿង​  បង្ហាញវត្តមាននៅសាធារណរដ្ឋ​ឆេក ​មើលទៅ​ហាក់ដូចជា​រថយន្ត​គំរូ​នៃ​រថយន្ត Leaf ដែល​នឹង​ចេញ​នា​ពេល​ខាងមុខ។

2023 - [Nissan] Leaf SUV - Page 2រថយន្ត​តេស្ត​ទាំងនោះ​ត្រូវ​បាន​គេ​ឃើញ​កាលពី​ដើម​ខែ​នេះ​នៅ​ទីក្រុង Prague ដោយ​បិទបាំងជុំវិញតួរថយ្ដ។ បើក្រឡែកមើលចង្កៀងខាងមុខនិង​កង់​យ៉ាន់​ទំហំ ១៩អុីញ​រាង​ស្ព័រ​បួន ​មើលទៅ​បែប​អនាគត គឺជា​តម្រុយ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​ទៅនិង​រថយន្ត Nissan Leaf ស៊េរីថ្មី។

រថយន្ត Nissan Leaf ជំនាន់​ទីបី ​បាន​បោះបង់​ចោល​រូបរាង​បែប hatchback របស់​ម៉ូដែល​មុនៗ ដោយ​ប្តូរ​មក​ប្រើ​រូបរាង​បែប crossover មាន​ដំបូល​រាង​ជម្រាល​វិញ។ ម៉ាកយីហោ​ជប៉ុន​នេះ​សង្ឃឹម​យ៉ាង​ច្បាស់​ថា ការ​ផ្លាស់ប្តូរ​នេះ​នឹង​ធ្វើឲ្យ Nissan Leaf កាន់តែ​ទាក់ទាញ​សម្រាប់​ទស្សនិកជន​កាន់តែ​ទូលំទូលាយ។ ហើយ​ប្រសិនបើ​បច្ចេកវិទ្យា​ខាងក្នុង​​មាន​ភាព​ទំនើប​ដូច​ការ​រំពឹង​ទុក នេះ​អាច​ជា​ការ​បោះ​ជំហាន​ដ៏​ឆ្លាតវៃរបស់ Nissan ។
Nissan's next-gen Leaf spotted testingរថយន្ត Leaf ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​គ្រោងឆ្អឹង AmpR Medium របស់ Nissan ជា​ស្ថាបត្យកម្ម CMF-EV ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ថ្មី ហើយ​ត្រូវ​បាន​ប្រើប្រាស់​រួច​មក​ហើយ​លើ​រថយន្ត Nissan Ariya, Renault Megane E-Tech និង Renault Scenic E-Tech។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2026 Nissan Leaf - SCOOPS - NewCarscoops.comរថយន្តអគ្គិសនី ជំនាន់​ក្រោយ​របស់ Nissan នឹង​ភ្ជាប់​មក​ជាមួយ​ម៉ូទ័រ​អគ្គិសនី​ដែល​ដាក់​នៅ​ខាងមុខ (front-mounted)  មិនមាន​ប្រព័ន្ធ​ដំណើរការដោយបួន​កង់​និងម៉ូទ័រ​ពីរ (dual-motor AWD) ដូច​ទៅ​នឹង​រថយន្ត Ariya ​នោះ​ទេ។ តាមការរំពឹងទុក Nissan Leaf អាចនឹងបើកបរបានរយៈ​ចម្ងាយ​លើសពី ៤៨២គីឡូម៉ែត្រ។ បន្ថែម​ពី​នេះរថយន្ត​នេះ​នឹង​ក្លាយ​ជា​រថយន្ត Nissan ដំបូង​គេ​ដែល​បំពាក់​រន្ធ​សាកថ្ម NACS មានន័យ​ថា​វា​នឹង​អាច​ប្រើប្រាស់​បណ្តាញ Supercharger របស់ Tesla បាន​ជា​ការ​ផ្លាស់ប្តូរ​មួយ​ដែល​គួរតែ​ធ្វើ​ឲ្យម្ចាស់​រថយន្ត​មាន​ការ​ព្រួយបារម្ភ​តិច​ជាង​មុន​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

ក្រុមហ៊ុន Nissan បាន​បញ្ជាក់​ថា Leaf នឹង​មាន​លក់​នៅ​អាមេរិក​ខាងជើង ទ្វីប​អឺរ៉ុប ប្រទេស​ជប៉ុន និង​អូស្ត្រាលី។ ចំពោះព័ត៌មានចេញលក់ផ្លូវការនៅមិនទាន់បញ្ចេញជាផ្លូវការនៅឡើយទេ តែតាមប៉ាន់ស្មានរថយន្ដអាចនឹងចេញលក់ចុងឆ្នាំ ២០២៥នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម