រថយន្ដ Audi A5L ផលិតសហការជាគ្នាមួយចិនដាក់លក់ក្នុងតម្លៃ៣មុឺនដុល្លារជាង

រថយន្ត Audi A5L Sportback កើតចេញពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន SAIC-Audi ត្រូវបានបើកលក់ជាផ្លូវការ ជាមួយនូវជម្រើសសរុបចំនួន៥ម៉ូឌែល ដាក់លក់ក្នុងតម្លៃចាប់ពី ៣៦ ៣០០ ដល់ ៤៤ ៧០០ដុល្លារ ។ A5L ផលិតឡើងផ្អែកលើគម្រូរថយន្ត Audi A5 ត្រូវបានកែប្រែបន្ដែមដើម្បីដាក់លក់នៅទីផ្សារប្រទេសចិន។


យោងតាមការប្រកាសផ្លូវការ រថយន្ត Audi A5L Sportback គឺជារថយន្តប្រើសាំងដំបូងគេបង្អស់របស់ពិភពលោកដែលបំពាក់ដោយប្រព័ន្ធ Huawei Qiankun ADS (ប្រព័ន្ធបើកបរកម្រិតខ្ពស់)។ រថយន្តនេះមានបំពាក់នូវ Lidars ចំនួនពីរ កាមេរ៉ាចំនួន ១១គ្រាប់ រ៉ាដា៦ មីល្លីម៉ែត្ររលកចំនួន៦គ្រាប់ និងរ៉ាដា ultrasonic ចំនួន១២គ្រាប់ នៅជុំវិញរថយន្តទាំងមូល។ 

ប្រព័ន្ធនេះគាំទ្រដល់មុខងារជំនួយចតរថយន្ត ក៏ដូចជាការរុករកដោយស្វ័យប្រវត្តិនៅលើផ្លូវល្បឿនលឿន និងក្នុងទីក្រុង រួមមាន៖ ការជៀសវាងឧបសគ្គដោយស្វ័យប្រវត្តិ (dynamic obstacle avoidance) ការគ្រប់គ្រងល្បឿនបើកបរដោយស្វ័យប្រវត្តិ (automatic cruise control) ប្រព័ន្ធជំនួយបត់ឆ្វេងដែលគ្មានការការពារ (unprotected left-turn assist) និងប្រព័ន្ធជំនួយប្ដូរគន្លងផ្លូវ (lane change assist)។


ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដនេះត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង PPC (Premium Platform Combustion) ដំណើរការដោយ ម៉ាស៊ីន EA888 Evo5 2.0 ភ្ជាប់មកជាមួយប្រអប់លេខ S-tronic ៧វគ្គ។ Audi A5L ផ្ដល់ជូនជម្រើសម៉ាស៊ីនចំនួន២ប្រភេទេ ក្នងម៉ាសុីនមានកម្លាំងទាបអាចផលិតកម្លាំងបាន  ២០១សេះ ហើយម៉ាស៊ីនកម្លាំងខ្ពស់អាចផលិតកម្លាំងបាន ២៦៨សេះ។ រថយន្តនេះដំណើរប្រព័ន្ធបើកបរប្រើបុង២ (four-wheel drive system)។

រថយន្ត Audi A5L Sportback មានប្រវែងតួខ្លួនសរុប ៤ ៩០៣មម  ទទឹង ១ ៨៨៣មម កម្ពស់ ១ ៤២៧មម និងប្រវែងគម្លាតកង់មុខក្រោយប្រវែង ២ ៩២២មម។ រថយន្ដនេះមានប្រវែងបណ្ដោយវែងជាង ៧៤មម ទទឹងធំជាង ២៣មម ទាបជាង ១៧មម បើធៀបនឹងរថយន្ត Audi A5៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម