
ក្រុមហ៊ុន Chery បានប្រកាសដាក់លក់រថយន្ដ SUV PHEV បែប Off-road ម៉ូឌែល Jetour G700 ជាផ្លូវការដផ្ដល់ជូនជាមួយជម្រើស៤ម៉ូឌែលផ្សេងគ្នា ក្នុងតម្លៃចាប់ពី ៣២៩ ៩០០យ័ន ដល់ ៤១៤ ៩០០យ័ន ឬស្មើនិង ៤៦ ៣០០ ដល់ ៥៨ ២០០ ដុល្លារ។
រថយន្ដនេះបានបំពាក់ប្រព័ន្ធ Hybrid Kunpeng CDM-O របស់ក្រុមហ៊ុន Chery ដំណើរការដោយម៉ាស៊ីនចំណុះ ២.០ និង ម៉ូទ័រអគ្គិសនីចំនួន២ ភ្ជាប់ជាមួយ ប្រអប់លេខ DHT ២វគ្គ អាចផលិតកម្លាំងសរុបបាន ៨៩២ សេះ កម្លាំងរមួល ១ ១៣៥ ញូតុនម៉ែត្រនិងបអាចង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៤.៦ វិនាទី សម្រាប់គ្រប់ស៊េរីទាំងអស់។ចំពោះម៉ាស៊ីនចំណុះ ២.០ របស់វាអាចផលិតកម្លាំងបាន ២០៨សេះ កម្លាំងរមួល ៣៤០ញូតុនម៉ែត្រ និងមានប្រសិទ្ធភាពកម្ដៅ (thermal efficiency) ៤៥.៥%។
Jetour G700 PHEV បានបំពាក់មកជាមួយអាគុយ Shenxing ទំហំ 31.4kWh ប្រភេទ 4C ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ផ្តល់នូវចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបាន ១៥០ គីឡូម៉ែត្រ ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៤០០ គីឡូម៉ែត្រ នៅពេលចាក់សាំងពេញចំណុះ ១០០លីត្រ និងសាកថ្មមួយពេញ។ សម្រាប់ការសាកថ្មលឿន (Fast charging) រថយន្តនេះចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ ដើម្បីសាកថ្មពី ២០% ដល់ ៨០%។
សម្រាប់រថយន្ដ Jetour G700 PHEV ម៉ូឌែលមូលដ្ឋានត្រូវបានបំពាក់ដោយ ប្រព័ន្ធជំនួយការបើកបរទំនើប Falcon 500 របស់ក្រុមហ៊ុន Chery គាំទ្រដោយ ឧបករណ៍ចាប់សញ្ញា ចំនួន២៨គ្រាប់។ ខណៈម៉ូឌែលខ្ពស់បំផុតត្រូវបានបំពាក់ដោយ ប្រព័ន្ធ Falcon 700 ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើ ប្រព័ន្ធ Qiankun ADS 4.0 របស់ក្រុមហ៊ុន Huawei ដោយមានការគាំទ្រពី ឧបករណ៍ចាប់សញ្ញាចំនួន ៣៣គ្រាប់។
នៅផ្នែកខាងកុងរថយន្ដនេះបាបំពាក់ជាមួយអេក្រង់ទំហំ ៣៥.៤ អុីញ កម្រិត3K នៅពីក្រោយតាប្លូ, អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។ អេក្រង់កម្សាន្តបំពាក់ពិដានខាងក្រោយទំហំ ១៧.៣អុីញ កម្រិត 3K ត្រូវបានលើកម៉ូឌែលខ្ពស់។ អ្វិដែលពិសេសគឺ Jetour G700 PHEV បានក្លាយជារថយន្ត SUV ទី១ ដែលបានបើកឆ្លងកាត់ ទន្លេយ៉ាងសេ (Yangtze River) ដោយជោគជ័យ ដោយបានបើកបរឆ្លងកាត់ទន្លេនេះក្នុងចម្ងាយ ១ ៤៨០ម៉ែត្រ ប្រើពេល ២២នាទី៕