រថយន្តគ្រមូ Geely Galaxy Starship 9 ត្រូវបានប្រទះឃើញកំពុងធ្វើតេស្តបើកបរលើផ្លូវ

រថយន្ត Geely Galaxy Starship 9 ដែលជារថយន្តប្រភេទ crossover ដំណើរការជាមួយម៉ាស៊ីន plug-in hybrid (PHEV) ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន អំឡុងពេលធ្វើតេស្តបើកបរលើផ្លូវ។ ក្រុមហ៊ុន Geely កំពុងត្រៀមខ្លួនដើម្បីដាក់លក់រថយន្តនេះនៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដែលជាជម្រើសដំបូង (entry-level) ជាមួយ​​តម្លៃ​ចន្លោះ​ពី ២០០ ០០០ ដល់ ៣០០ ០០០ យ័ន (ប្រហែល ២៧ ៥០០ ដល់ ៤១ ២៦០ ដុល្លារ​អាមេរិក)។

Geely Galaxy Starship 9 PHEV crossover spotted in China during road testsGeely Galaxy គឺជាម៉ាកឯករាជ្យមួយ​ក្រោម​ក្រុមហ៊ុន Geely Group ដែល​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣។  កាលពី​ឆ្នាំ​មុន ម៉ាក​យីហោ Galaxy ​បាន​ផលិតរថយន្ដអគ្គិសនីជាច្រើមម៉ឌែលរួមមាន Galaxy E5 (Geely EX5), Galaxy Xingyuan និង​ Geely Starship 7 ។ ជា​លទ្ធផល ទំហំ​លក់​របស់ Galaxy បាន​កើន​ឡើង ៣.៨ ដង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៥ បើ​ធៀប​នឹង​ឆ្នាំ​មុន។ Starship 9 នឹង​ក្លាយ​ជា​កត្តា​ជំរុញ​មួយ​ទៀត​ក្នុង​ការ​រក្សា​កំណើន​លក់​របស់ពូួកគេ។

រថយន្ត Geely Galaxy Starship 9 ​បាន​ដាក់​បង្ហាញ​ដំបូង​នៅឯ​ពិព័រណ៍​រថយន្ត​ក្រុង​ប៉េកាំង ឆ្នាំ ២០២៤។ វា​គឺ​ជា​រថយន្ត SUV ទំហំ​ធំ​មួយ​ដែល​មាន​ទ្វារ​បើក​បញ្ច្រាស (suicide doors) រួមទាំងកញ្ចក់ទ្វារបើកឡើងលើ ប្រើកាមេរ៉ា​ជំនួស​កញ្ចក់​ចំហៀង ដៃទ្វារ​លាក់។  កាលពី​ឆ្នាំ​មុនរថយន្ត​គម្រូនេះ​ បាន​ឈ្នះ​ពានរង្វាន់ Red Dot Award Design Concept 2024។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2024 Geely Galaxy Starship Concept Carរថយន្ត Geely Galaxy Starship 9 ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រទេស​ចិន អំឡុង​ពេល​ធ្វើតេស្ត​បើកបរ​លើ​ផ្លូវ ដោយ​មាន​បិទបាំង​ជិត​ឈឹង (wearing heavy camouflage)។ វា​រក្សា​បាន​ទម្រង់​តួ​រថយន្ត​ដូច​រថយន្ត​គំនិត​ដែល​បាន​បង្ហាញ​កាលពីឆ្នាំមុន។

ចង្កៀងក្រោយរចនាបែប (taillight unit) របស់ Galaxy Starship 9 រក្សា​បាន​រាង​ប្លែក​ពីគេ និង​មាន​អក្សរ Geely នៅ​លើ​នោះ។ វា​បញ្ជាក់​ថា​រថយន្ត​នេះ​នឹង​ត្រូវ​លក់​នៅ​ក្រៅ​ប្រទេស​ក្រោម​ម៉ាក Geely ស្រដៀង​នឹង Galaxy E5 (ដែល​គេ​ស្គាល់​នៅ​ក្រៅ​ប្រទេស​ថា Geely EX5)។ ផ្នែក​ខាងមុខ​របស់ Galaxy Starship 9 មាន​ឧបករណ៍​ចាប់សញ្ញា LiDAR នៅ​លើ​ដំបូល។ កាង​ខាងមុខ​របស់​រថយន្ត​មាន​រន្ធ​ខ្យល់​ចូល​ធំ​ល្មម​ជាមួយ​នឹង​រ៉ាដា mm-wave រួម​បញ្ចូល​គ្នា។

Auto China 2024: Geely presents Galaxy Starship concept SUVGalaxy Starship 9 ​ផលិតឡើងផ្អែកលើគ្រោង​ឆ្អឹង GEA (Global Intelligent Electric Architecture) របស់ Geely និងប្រើប្រាស់​ប្រព័ន្ធ hybrid Leishen (NordThor) 2.0។ រថយន្ដនេះដំណើរការដោយម៉ាស៊ីន​សាំង​ចំណុះ ១.៥ លីត្រ រួម​បញ្ចូល​ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនីចំនួន១ អាចបើកបរបានចម្ងាយ ១ ៤២០ គ.ម នៅពេលប្រើប្រាស់សាំងលាយជាមួយអគ្គិសនី។

រថយន្ដ Galaxy Starship 9 ក៏បំពាក់មកជាមួយអាគុយ២ជម្រើសផ្សេងគ្នាក្នុងនោះរួមមានអាគុយទំហំ ៨.៥ kWh អាច​បើកបរ​ដោយ​អគ្គិសនី​បាន ៥៥ គ.ម និងអាគុយទំហំ ១៩.០៩ kWh អាច​បើកបរ​ដោយ​អគ្គិសនី​បាន ១២០ គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម