យោងតាមស្ថិតិរបស់សមាគម Vietnam Automobile Manufacturers Association ហៅកាត់ថា VAMA បានបង្ហាញថាចំនួនរថយន្តថ្មីលក់នៅត្រីមាសទី១ នៅឆ្នាំ២០២១នេះ បានកើនឡើងរហូតដល់ ៣៦ភាគរយ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំណែកឯចំនួននៃការទិញរថយន្តដែលប្រើរួចក្នុងរយ:ពេលត្រីមានដំបូងនៃឆ្នាំ ២០២១ កើនឡើង ១០ភាគរយ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២០។ ខាងក្រោមនេះជារថយន្តមួយទឹកដែលប្រើរួចចំនួន ៥ម៉ូឌែល ដោយលក់ដាច់ខ្លាំងនៅប្រទេសវៀតណាម ក្នុងត្រីមាសដំបូង។
- Hyundai Accent: វាត្រូវបាននាំមុខគេ សម្រាប់ចំណាត់ថ្នាក់រថយន្តលក់ដាច់ជាងគេ លើប្រភេទរថយន្តថ្មី និងរថយន្តដែលប្រើប្រាស់ហើយ។ វាដំណើការដោយម៉ាស៊ីន ១,៤លីត្រ និងមានតម្លៃប្រហែលចាប់ពី ១៨ ៥០០ សម្រាប់រថយន្តថ្មី និងចាប់ពី ៥ ៥០០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ៣ឆ្នាំ។
- Kia Cerato: ទទួលបានចំណាត់ថ្នាក់បន្ទាប់ពី Hyundai Accent ដោយមានតម្លៃប្រហែលចាប់ពី ២៩ ៤០០ សម្រាប់រថយន្តថ្មី និងចាប់ពី ៥ ០៩០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ៣ឆ្នាំ។
- Ford EcoSport: ទទួលបានចំណាត់ថ្នាក់លេខបន្ទាប់ពី Hyundai Accent និង Kia Cerato ដោយមានតម្លៃប្រហែលចាប់ពី ២៤ ៨០០ ដល់ ២៩ ៨៥០ដុល្លារ សម្រាប់រថយន្តថ្មី និងចាប់ពី ៥ ៧៩០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ២ឆ្នាំ។
- Toyota Vios ស្ថិតនៅលេខរាងទី ៤ ដោយមានតម្លៃប្រហែលចាប់ពី ២២ ៤០០ ដល់ ២៧ ៧៥០ដុល្លារ សម្រាប់រថយន្តថ្មី និងចាប់ពី ៤ ៦០០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ២ឆ្នាំ។
- Hyundai Grand i10 ស្ថិតនៅលេខរាងទី៥ ដោយមានតម្លៃប្រហែលចាប់ពី ១៨ ៥០០ សម្រាប់រថយន្តថ្មី និងចាប់ពី ៤ ៦០០ដុល្លារ សម្រាប់រថយន្តដែលប្រើរួចរយ: ពេល ២ឆ្នាំ៕