រថយន្តដែលមានគ្នាចាប់ពី ១០ នាក់ត្រូវចូលរួមដើម្បីការពារទប់ស្កាត់នេះផង

ដើម្បីចូលរួមទប់ស្កាត់ និងជាវិធានការការពារការចម្លងវីរុសងឺកូវីដ១៩ ក្រសួងសុខាភិបាលបានធ្វើការចេញសេចក្តីណែនាំសម្រាប់បងប្អូនម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី ១០នាក់ (រថយន្ត Bus និង Mini Bus) ត្រូវអនុវត្ត ដូចខាងក្រោម៖

  • បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញ-ចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
  • លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុនៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ១៩ ផងដែរ
  • ត្រូវសំអាតរយន្តជាប្រចាំដោយប្រើទឹកសាប៊ូ និងជូតអាល់កុល តាមធ្នាក់កៅអី
  • ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
  • ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោគសញ្ញា ដូចជា ផ្តាសាយ ត្រូវផ្អាកការបើកបរ ជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទើរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព។

សេចក្តីណែនាំនេះមានប្រសិទ្ធភាព ចាប់ពីវេលាម៉ោង ២៣ៈ៥៩ នាទី នៃថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តទៅ។

ខាងក្រោមនេះ ជាឯកសារផ្លូវការពីទំព័រផ្លូវការរបស់ក្រសួង៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម